Connect with us

ព័ត៌មានអន្ដរជាតិ

ជំនន់​ទឹកភ្លៀង​វាយប្រហារភាគពាយព្យអង់គ្លេស​ ​បណ្តាលឲ្យ​មនុស្ស​​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស​

បានផុស

នៅ

មនុស្សរាប់រយនាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានវាយលុកផ្នែកដ៏ធំភាគពាយព្យនៃប្រទេសអង់គ្លេស បង្ក​ឲ្យ​ជន់លិចរថយន្ត និង​ការ​ផ្អាក​​សេវា​កម្ម​រថភ្លើង​​។ នេះបើយោងតាមការ​ចេញផ្សាយរបស់សារព័ត៌មាន​ AP នៅថ្ងៃទី២ខែមករានេះ។

(រូបភាព៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនៅ Greater Manchester បានប្រកាសពីឧប្បត្តិហេតុដ៏ធំមួយ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងទីក្រុងតូចៗនិងតំបន់ដូចជា Stockport, Bolton, Didsbury, Harpurhey, Stalybridge និង Wigan និងភ្លៀងធ្លាក់ដោយផ្នែកនៅតំបន់ Lancashire និង Cheshire ក៏ត្រូវបានវាយប្រហារនៅថ្ងៃចូលឆ្នាំថ្មីផងដែរ។

ផ្ទះល្វែងនៅ Meadow Mill ក្នុងទីក្រុង Stockport បានជម្លៀសចេញដោយមានអ្នកស្រុកប្រហែល៤០០នាក់ត្រូវបាន​ផ្លាស់ប្តូរទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួននៅឯ Holdsworth Mill ក្នុងតំបន់ Reddish ក្បែរនោះ។ សណ្ឋាគារ Britannia Country House ក្នុងទីក្រុង Manchester ក៏បានជម្លៀសភ្ញៀវចំនួន​៥០០នាក់ចេញ ដោយប្រើប្រាស់ទូកផងដែរ។ សេវាសង្គ្រោះបន្ទាន់បានបន្តធ្វើការសង្គ្រោះ ដោយនៅទីក្រុង Warrington មនុស្ស៦​នាក់ត្រូវបានជួយសង្គ្រោះ បើទោះបីជាមកដល់ថ្ងៃនេះ ទឹក​បាន​ស្រកបន្តិចក៏ដោយ ។

ជាមួយគ្នានេះការិយាល័យ​ឧតុនិយម​​អង់គ្លេស​ បានចេញការព្រមានពណ៌ទឹកក្រូចសម្រាប់ភ្លៀងនៅទូទាំងតំបន់ Lancashire និង Greater Manchester ខណៈដែលការព្រមានពណ៌លឿងគ្របដណ្តប់ផ្នែកខ្លះនៃ Merseyside និង Cheshire។

ការជូនដំណឹងអំពីទឹកជំនន់រាប់សិបក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដោយទន្លេ Mersey ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ លើសពីនេះផ្លូវមួយចំនួននិងផ្លូវរថភ្លើងក៏ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នផងដែរ៕

(រូបភាព៖ BBC)
(រូបភាព៖ BBC)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម