ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសថា ២០២៥ នឹងក្លាយជាឆ្នាំនៃជ័យជម្នះ យ៉ាងត្រចះត្រចង់
គ្រាន់តែឆ្លងចូលឆ្នាំថ្មីឆ្នាំសកលមិនបានប៉ុន្មានម៉ោងផង អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានបង្ហោះសារលើបណ្តាញសង្គម X ថា ២០២៥ នឹងក្លាយជាឆ្នាំនៃជ័យជម្នះយ៉ាងត្រចះត្រចង់សម្រាប់ប្រទេសរបស់គាត់។

ក្នុងសារជាវីដេអូ លោក Medvedev និយាយថា «សួស្តីឆ្នាំថ្មីពិភពលោក! សួស្តីឆ្នាំថ្មីរុស្ស៊ីជាទីស្រឡាញ់! ២០២៥ ជាឆ្នាំនៃជ័យជម្នះដ៏ត្រចះត្រចង់។ យើងនឹងប្រមូលកម្លាំងពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់រុស្ស៊ី ឈានឆ្ពោះទៅកាន់អនាគត»។
ត្បិតតែមិនសំដៅទៅលើអ្វីឲ្យប្រាកដ ប៉ុន្តែបើតាមការចុះផ្សាយរបស់ Newsweek កាលពីថ្ងៃពុធទី១ខែមករាឆ្នាំ២០២៥, គេដឹងច្បាស់ថា សារនេះគឺចង់សំដៅទៅលើសង្គ្រាមជាមួយអ៊ុយក្រែន ដែលនៅតែពុះកញ្ជ្រោលខ្លាំងនិងទំនាក់ទំនងដ៏តានតឹងជាមួយលោកខាងលិច។
ការប្រយុទ្ធគ្នា បានអូសបន្លាយចូលដល់ឆ្នាំ២០២៥ហើយ ខណៈពិភពលោកបានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំទៅលើប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ថាជាបុគ្គលមានឥទ្ធិពលមួយរូប ដែលអាចបញ្ចប់ភ្លើងសង្គ្រាមនេះបាន។

ពាក់ព័ន្ធរឿងនេះដែរ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ជឿជាក់ថា លោកត្រាំ ពិតជាមានសមត្ថភាព ក្នុងការសម្រេចបានសន្តិភាពនៅអ៊ុយក្រែន។
ក្នុងសុន្ទរកថាអបអរឆ្នាំថ្មី លោកសង្កត់ធ្ងន់ថា អ៊ុយក្រែនមិនឯកោឡើយក្នុងជម្លោះជាមួយរុស្ស៊ី។ លើសពីនេះ លោកថែមទាំងសរសើរខ្នងបង្អែកបស្ចិមប្រទេសផងដែរ ជាពិសេសសហរដ្ឋអាមេរិកតែម្តង សម្រាប់ការគាំទ្រមិនងាករេ។
កាលពី២សប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុងកៀវ ទាំងផ្នែកហិរញ្ញវត្ថុនិងយោធាគិតជាទឹកប្រាក់អស់ប្រហែល១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២មក។
យ៉ាងណា លោកអះអាងថា អ្នកជាប់ពន្ធអាមេរិក ពិតជាទទួលបានប្រយោជន៍ពីការខិតខំបំពាក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ពីព្រោះការងារថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីផលិតអាវុធបន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការដឹកឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុបឆ្លងកាត់អ៊ុយក្រែន ត្រូវបញ្ឈប់ជាផ្លូវការហើយ!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ