ព័ត៌មានអន្ដរជាតិ
ប៉ូលិសកូរ៉េខាងត្បូង ចូលទៅចាប់ខ្លួនលោក Yoon តែត្រូវប្រទះចលនាតស៊ូពីសំណាក់អ្នកគាំទ្រនិងកងសន្តិសុខ
ប៉ូលិសកូរ៉េខាងត្បូង បានអនុវត្តដីកាចាប់ខ្លួន ចូលទៅចាប់លោក Yoon Suk Yeol ដល់វិមានប្រធានាធិបតី ប៉ុន្តែពួកគេត្រូវជួបប្រទះជាមួយចលនាតស៊ូរបស់អ្នកគាំទ្រលោក Yoon និងកងសន្តិសុខរបស់គាត់ ដូច្នេះភ្លាមៗនេះគេមិនដឹងច្បាស់ឡើយថាតើស្ថានការណ៍នឹងវិវត្តទៅជាយ៉ាងណាទៀត។

តាមការចុះផ្សាយរបស់ Yonhap, ប៉ូលិសនិងកងកម្លាំងដែលសហការជាមួយមន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានទៅដល់ខ្លោងទ្វារវិមានប្រធានាធិបតីនៅព្រឹកម៉ោង៧ ថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥ ដើម្បីអនុវត្តដីកាចាប់ខ្លួន។
យ៉ាងណាក្តី នៅទីនោះ គេឃើញមានក្រុមអ្នកគាំទ្រលោក Yoon រាប់ពាន់នាក់ នៅកកកុញ ដើម្បីព្យាយាមរារាំងប៉ូលិស ហើយនាំគ្នាស្រែកឈ្មោះលោក Yoon ដើម្បីបង្ហាញពីភក្តីភាព ប៉ុន្តែប៉ូលិសបញ្ជាក់យ៉ាងច្បាស់ថា បើសេវាសន្តិសុខប្រធានាធិបតី ឬអ្នកគាំទ្រ Yoon ព្យាយាមបញ្ឈប់ CIO ពីការអនុវត្តការចាប់ខ្លួនមែន ពួកគេនឹងត្រូវនាំទៅមន្ទីរឃុំឃាំងដោយចោទប្រកាន់ពីបទរារាំងកាតព្វកិច្ចមន្ត្រី។

ជុំវិញបញ្ហានេះ មេធាវីរបស់លោក Yoon បានប្រកាសថា ការអនុវត្តដីកាចាប់ខ្លួនលោក Yoon គឺខុសច្បាប់ ហើយពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។
សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួនលោក Yoon ដោយអាចធ្វើឲ្យគាត់ ក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេ ដែលត្រូវឃុំខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ជាមេក្លោងបះបោរដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក។

CIO ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នា ជាមួយប៉ូលិសនិងរដ្ឋអាជ្ញា មានពេលរហូតដល់ថ្ងៃទី៦ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួននេះ។
លោក Yoon ត្រូវបានព្យួរពីតួនាទីជាប្រធានាធិបតី កាលថ្ងៃទី១៤ខែធ្នូ២០២៤ ហើយ អំណាចបានធ្លាក់ទៅលើ នាយករដ្ឋមន្ត្រី Han Duck-soo សម្រាប់កាន់តំណែងជាប្រធានាធិបតីស្តីទី។
១៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤ រដ្ឋសភាបានបោះឆ្នោតទម្លាក់លោក Han Duck-soo ហើយបច្ចុប្បន្ន រដ្ឋមន្ត្រីហិរញ្ញវត្ថុ Choi Sang-mok បានចូលកាន់តំណែងជាប្រធានាធិបតីស្តីទីរហូតដល់លទ្ធផលនៃសវនាការ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Yoon បន្តប្រយុទ្ធ ខណៈបក្សប្រឆាំងចោទ ថា លោកបញ្ឆេះអ្នកគាំទ្រឲ្យជ្រុលនិយម

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង