ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ រឿងដែល ត្រាំ សន្យាបញ្ចប់សង្គ្រាម «ពុំអាចស្មានត្រូវទេ»
មេដឹកនាំអ៊ុយក្រែន បានប្រកាសថា ការសន្យារបស់លោក ដូណាល់ ត្រាំ ដែលថានឹងបញ្ចប់សង្គ្រាមក្នុងរយៈពេលត្រឹម២៤ម៉ោងនៅពេលចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនាថ្ងៃទី២០ខែមករាខាងមុខ គឺជារឿងដែល «ពុំអាចស្មានត្រូវនោះទេ»។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី២ខែមករាឆ្នាំ២០២៥ លោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ុយក្រែនថា លោក ត្រាំ ពិតជាមានគោលបំណងចង់បញ្ចប់សង្គ្រាមដែលមានអាយុកាលជិត៣ឆ្នាំរវាងអ៊ុយក្រែននិងរុស្ស៊ីពិតប្រាកដមែន។ យ៉ាងណា ការដែលអាចទៅរួច ឬមិនទៅរួច គឺគ្រប់គ្នាមិនអាចទាយដឹងមុននោះទេ។
កន្លងមក អ៊ុយក្រែន មានការព្រួយបារម្ភថា លោក ត្រាំ នឹងអាចឲ្យខ្លួនបោះបង់ចោលនូវទឹកដីផ្នែកខ្លះ ដើម្បីប្ដូរយកសន្ដិភាពពីរុស្ស៊ី។
មេដឹកនាំអ៊ុយក្រែន បានព្យាយាមកសាងទំនាក់ទំនងជាមួយលោក ត្រាំ ចាប់តាំងពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំ២០២៤ ចំពេលមានការភ័យខ្លាចថា គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះអាចកាត់បន្ថយ ឬបញ្ឈប់ជំនួយយោធាទាំងស្រុងតែម្ដងសម្រាប់អ៊ុយក្រែន។
លោក Zelensky ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា រដ្ឋបាលរបស់លោក ត្រាំ នឹងអាចបង្កើតទំនាក់ទំនងឆាប់រហ័សជាមួយរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងថា ទីក្រុងមូស្គូបើកចំហសម្រាប់កិច្ចពិភាក្សា ប៉ុន្តែពួកគេត្រូវតែគិតគូរពីផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងសង្គ្រាម និងការកាត់យកទឹកដីនៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ