ព័ត៌មានអន្ដរជាតិ
ស្លាប់២នាក់ របួស១៨នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅរដ្ឋកាលីហ្វ័រញ៉ា
មនុស្ស២នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ពីលើដំបូលអគារមួយកន្លែងនៅជិតព្រលានយន្តហោះ Fullerton Municipal ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥។
យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ យន្តហោះដែលធ្លាក់មានម៉ូឌែល RV-10 ប្រភេទម៉ាស៊ីនមួយ របស់ក្រុមហ៊ុន Van’s Aircraft។
ព័ត៌មានលម្អិតពីមូលហេតុធ្លាក់យន្តហោះនេះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ បន្ថែមពីនេះ គេមិនទាន់ប្រាកដទេថាតើមនុស្ស២នាក់ដែលបានបាត់បង់ជីវិតគឺជាបុគ្គលិក ឬក៏ជាអ្នកធ្វើដំណើរលើយន្តហោះនោះដែរ។
នេះជាយន្តហោះទី២ហើយដែលបានធ្លាក់នៅក្នុងតំបន់ខាងលើនារយៈពេល២ខែកន្លងមកនេះ។ កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ យន្តហោះមួយគ្រឿងបានធ្លាក់បុកដើមឈើ ចម្ងាយប្រហែលមួយផ្លូវពីការធ្លាក់ចុងក្រោយនេះ។ ប៉ុន្តែការធ្លាក់លើកមុនពុំមានអ្នករងរបួសធ្ងន់ធ្ងរនោះឡើយ៕
ដោយ៖ ឈាង
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ