ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងរៀបចំចំណងការទូតឡើងវិញជាមួយស៊ីរី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ទី២ខែមករាឆ្នាំ២០២៥បាននិយាយថា ប្រទេសរបស់លោកកំពុងរៀបចំទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការសាជាថ្មីម្ដងទៀតជាមួយប្រទេសស៊ីរី ខណៈដែលអ្នកការទូតកំពូលរបស់ខ្លួនបានធ្វើទស្សនកិច្ចនៅរដ្ឋធានីដាម៉ាសកាលពីចុងខែមុន។

កាលពីថ្ងៃទី៣០ធ្នូ គណៈប្រតិភូជាន់ខ្ពស់អ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha បានទៅបំពេញទស្សនកិច្ចនៅទីក្រុងដាម៉ាស ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយលោក Ahmed al-Sharaa មេដឹកនាំរដ្ឋបាលថ្មីរបស់ស៊ីរី។
លោក Zelensky បានរៀបរាប់ថា៖ «នៅឆ្នាំនេះ យើងអាចបន្ថែមប្រទេសជាច្រើនទៀតជាដៃគូដែលអាចទុកចិត្តបានរបស់យើង ជាពិសេសស៊ីរី។ យើងកំពុងរៀបចំ ដើម្បីបន្តទំនាក់ទំនងការទូតរបស់យើងជាមួយស៊ីរី និងកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងអង្គការអន្តរជាតិ»។
លើសពីនេះទៀត លោក Zelensky បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យស៊ីរីមានស្ថិរភាព។
មេដឹកនាំអ៊ុយក្រែន បាននិយាយថា៖ «យើងនឹងបង្កើតកម្មវិធី “គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន” ដើម្បីសហការជាមួយរដ្ឋបាលស៊ីរី និងដៃគូដែលចាប់អារម្មណ៍ទាំងអស់។ យើងនឹងចូលរួមជាមួយអឺរ៉ុប និងអាមេរិក ដើម្បីធានាបាននូវការគាំទ្រអតិបរមា។ ស្ថិរភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ាមានន័យថាសន្តិភាព និងពាណិជ្ជកម្មកាន់តែច្រើនសម្រាប់ដៃគូទាំងអស់»។
សូមបញ្ជាក់ថា ទីក្រុងកៀវ បានផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងដាម៉ាស ក្នុងឆ្នាំ២០២២ នៅពេលដែលរដ្ឋាភិបាលពីមុនដែលដឹកនាំដោយលោក Bashar al-Assad បានទទួលស្គាល់ «ឯករាជ្យភាព» នៃតំបន់ Donetsk និង Luhansk របស់អ៊ុយក្រែន ដែលរុស្ស៊ីកំពុងកាន់កាប់៕
ដោយ៖ ឈាង
ចុចអាន៖ កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់