ព័ត៌មានអន្ដរជាតិ
មានអំពើបាញ់ប្រហារទៀតហើយ កើតឡើងខាងក្រៅក្លឹបរាត្រីនៅអាមេរិក
ការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថាមនុស្ស១០នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏សាហាវនៅយប់ថ្ងៃពុធនៅខាងក្រៅក្លឹបរាត្រីមួយក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ខណៈមនុស្សជាច្រើននាក់កំពុងប្រារព្ធពិធីរំលឹកដល់ក្មេងជំទង់ម្នាក់ត្រូវបានសម្លាប់កាលពីឆ្នាំមុន។

ប៉ូលិស បានឲ្យដឹងថា មានបុរស៣ទៅ៤នាក់បានបាញ់ប្រហែល៣០គ្រាប់ទៅលើហ្វូងមនុស្សដែលកំពុងឈរនៅខាងក្រៅក្លឹប Amazura នៅតំបន់ Queens ក្នុងរដ្ឋ ហើយខ្មាន់កាំភ្លើងបានរត់ឡើងលើឡាននិងបើកឡានចេញ។ នៅពេលនោះមានមនុស្សប្រហែល៩០នាក់បាននៅខាងក្នុងក្លឹប ខណៈដែលក្រុមមនុស្សតូចៗប្រហែល១៥នាក់កំពុងឈរនៅខាងក្រៅ ក្នុងនោះមនុស្សស្រី៦នាក់ និងប្រុស៤នាក់ ដែលមានអាយុចន្លោះពី១៦ដល់២០ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររងរបួសពីគ្រាប់កាំភ្លើង។
ប្រធានក្លឹប Queens Borough លោក Donovan Richards បាននិយាយថា ក្លឹបនេះកំពុងរៀបចំព្រឹត្តិការណ៍ឯកជនតូចមួយ ដើម្បីរំលឹកក្មេងជំទង់ម្នាក់ដែលត្រូវបានសម្លាប់នៅទីក្រុង Brooklyn កាលពីចុងឆ្នាំមុន ខណៈហេតុការណ៍បាញ់ប្រហារនេះបានប្រែក្លាយពិធីនេះទៅជាការភិតភ័យនិងបង្កគ្រោះថ្នាក់ដល់អ្នកដែលបានចូលរួមទៅវិញ។
បើតាមរូបភាពពីខាងក្រៅក្លឹបបន្ទាប់ពីការបាញ់ប្រហារឃើញមានកំទេចកំទីពាសពេញចិញ្ចើមផ្លូវ ហើយប៉ូលិសប្រមូលភស្តុតាង និងថតរូប។ ចំណែកអ្នកនៅក្បែរនោះបានរៀបរាប់ពីការផ្ទុះអាវុធយ៉ាងលឿនរួមជាមួយនឹងការស្រែកភិតភ័យ។ មូលហេតុនៃការបាញ់ប្រហារនេះមិនទាន់ត្រូវបានដឹងនោះទេ ខណៈប៉ូលិសមិនទាន់ប្រកាសពីការចាប់ខ្លួននរណាម្នាក់នៅឡើយទេមកដល់ពេលនេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ