Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើទារកនិងកុមារ

បានផុស

នៅ

ក្រុមហ៊ុនផលិតថ្នាំពេទ្យអាមេរិក Moderna បានចាប់ផ្តើមការសិក្សាវ៉ាក់សាំងកូវីដរបស់ខ្លួន លើកុមារដែលមានអាយុចាប់ពី៦ខែដល់១១ឆ្នាំ។

This image has an empty alt attribute; its file name is Virus-Outbreak-Vaccine-1-1-1615913373-1024x716.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Moderna គឺជាក្រុមហ៊ុនផលិតដំបូងគេរបស់សហរដ្ឋអាមេរិក ដែលសាកល្បងវ៉ាក់សាំងរបស់ខ្លួនលើទារក។

ក្រុមហ៊ុននេះគ្រោងនឹងចុះឈ្មោះកុមារចំនួន៦,៧៥០នាក់នៅ សហរដ្ឋអាមេរិកនិងកាណាដាសម្រាប់ការសាកល្បងនេះ។

This image has an empty alt attribute; its file name is 4P4EN4WBK5GGNE2HXZSLW3PYKU-1024x707.jpg

ការចាក់ថ្នាំបង្ការរោគដល់កុមារនិងមនុស្សវ័យក្មេង ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រេចឲ្យបាននូវកម្រិតនៃប្រព័ន្ធភាពស៊ាំដែលចាំបាច់ដើម្បីបញ្ឈប់ជំងឺរាតត្បាត។

ថ្វីបើហានិភ័យដែលថាកុមារធ្លាក់ខ្លួនឈឺធ្ងន់ដោយសារវីរុសនេះ មានតិចជាងមនុស្សពេញវ័យក៏ដោយ ប៉ុន្តែវានៅតែមានហានិភ័យនៃការឆ្លង ជាពិសេសក្នុងចំណោមក្មេងជំទង់។

This image has an empty alt attribute; its file name is edd92217d290d506abfb87ac3cb1b159.jpg

នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយថា “ការសិក្សាលើកុមារនឹងជួយយើង ឲ្យវាយតម្លៃអំពីសុវត្ថិភាពនិងភាពស៊ាំនៃវ៉ាក់សាំងកូវីដរបស់យើងចំពោះមនុស្សវ័យក្មេង”។

គួរបញ្ជាក់ថា ទាំងក្រុមហ៊ុន Moderna និង Pfizer បានចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដរបស់ពួកគេលើកុមារដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ កាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលលើការសាកល្បងទាំងនេះមិនទាន់បញ្ចេញទេ។

This image has an empty alt attribute; its file name is 16virus-briefing-moderna-kids1-superJumbo-1024x683.jpg

ចំណែកក្រុមហ៊ុន AstraZeneca បានប្រកាសការសាកល្បងលើកដំបូងរបស់ខ្លួនលើកុមារកាលពីខែមុន។ រីឯក្រុមហ៊ុន Johnson & Johnson បាននិយាយថា ខ្លួននឹងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនលើទារកនិងកុមារ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ខូចទូទឹកកកផ្ទុកវ៉ាក់សាំងកូវីដក្នុងមន្ទីរពេទ្យមួយនៅអាមេរិក ស្ទះមនុស្សរាប់រយនាក់ចាំចាក់

ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម