Connect with us

ព័ត៌មានអន្ដរជាតិ

១ខែ​ក្រោយ​ប្រកាស​ច្បាប់អាជ្ញាសឹក លោក Yoon ​​​ប្រឈម​ការ​ចាប់ខ្លួន​​លើក​ដំបូង​​

បានផុស

នៅ

រយៈពេល​១ខែ​ក្រោយ​ប្រកាស​​ច្បាប់​អាជ្ញាសឹក ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង លោក​​ Yoon Suk Yeol ​​ដែល​ត្រូវ​ព្យួរអំណាច​​​ដោយ​រដ្ឋសភា​​ ប្រឈម​ការ​ចាប់​ខ្លួន​ដោយ​ក្រុមស៊ើបអង្កេត​ពិសេស​មួយ​​ដែល​បង្កើត​ដោយ​រដ្ឋសភា ប៉ុន្តែ​ប្រតិបត្តិការ​​ចាប់​ខ្លួន​​​​តាមដីកា​នាំ​ខ្លួន​នោះ​ បានរាំង​ខ្ទប់​​​ដោយ​សារកង​អង្គរក្ស​​​ប្រធានាធិបតី​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការ​ខក​ខាន​​​បង្ហាញ​ខ្លួនឆ្លើយ​បំភ្លឺ​​នៅតុលាការ​ចំនួន​២លើក ​ប្រធានាធិបតី​​​ព្យួរអំណាច លោក ​​ Yoon Suk Yeol កំពុង​ប្រឈម​សំណុំ​រឿង​​គរ​ដូច​​​ភ្នំ បន្ទាប់​ពី​​​លោក​ប្រកាស​ច្បាប់​អាជ្ញាសឹក​ដែល​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូងធ្លាក់​ចូល​ក្នុងវិបត្តិ​នយោបាយដ៏ជ្រៅ​មិនធ្លាប់​មាន​​។

​​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​​ លោក​​ Yoon Suk Yeol នៅ​ថ្ងៃទី​​៣​ខែ​មករា​ឆ្នាំ​២០២៥​ ត្រូវ​បាន​រារាំង​ដោយ​​កងកម្លាំង​សន្តិសុខ​​​​​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​​​​ប្រមាណ​២០០​នាក់ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​​ប្រមាណ​២០០​ម៉ែត្រ​​ពី​​និវេសនដ្ឋាន​របស់​លោក Yoon។ នេះ​តាមសេចក្តីរាយការណ៍​របស់​​​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​។​

​នៅ​មុន​ប្រតិបត្តិការ​ចាប់​ខ្លួន​២ថ្ងៃ​​ លោក Yoon​ បាន​ចេញ​សេចក្តី​ប្រកាសបញ្ជាក់​ជំហរ​​ចំពោះ​អ្នក​គាំទ្រ​ថា​«​នឹងប្រយុទ្ធ​ដល់​ទី​បញ្ចប់»​។ ក្រុម​អ្នក​គាំទ្រ​របស់​លោក បាន​រារាំង​ការ​​​ប៉ុន​ប៉ង​ចាប់ខ្លួន​លោក Yoon​ ដើម្បី​យក​ទៅ​សួរ​ចម្លើយ​ជុំវិញ​​ការ​ប្រកាស​ប្រើច្បាប់​អាជ្ញាសឹក​កាល​ថ្ងៃទី​៣ខែធ្នូ​​២០២៤​។

សារព័ត៌មាន Yonhap បានឱ្យដឹងថា អង្គភាពស៊ើបអង្កេតចម្រុះ​របស់ប្រទេសកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតប្រធានសេវាសន្តិសុខប្រធានាធិបតី Park Jong-jun ជុំវិញការចោទប្រកាន់​ពីបទរារាំង​​​​ប្រព័ន្ធ​យុត្តិធម៌។

ដោយសារ​ការ​រារាំងនេះ តាមសេចក្តី​រាយការណ៍​របស់​ AFP ក្រុមស៊ើប​អង្កេត​នឹង​​​​​សួរចម្លើយ​​​ប្រធាន​និង​អនុប្រធាន​​​អង្គភាព​សន្តិសុខ​​​ប្រធានាធីបតី Yoon នៅ​ថ្ងៃទី​៤​​ខែមករា​២០២៥​។

ក្រុម​បាតុករ​​គាំទ្រ​លោក Yoon បាន​ប្រមូលផ្តុំ​គ្នា​នៅ​​ខាងក្រៅ​​​​​និវេសនដ្ឋាន​ប្រធានាធិបតី ដើម្បី​រារាំង​​ការ​អនុវត្ត​ដី​កាចាប់ខ្លួន​ក្រោយ​​តុលាកា​រក្រុង​សេអ៊ូល​ចេញ​ដីកា​​ចាប់​ខ្លួន​កាល​ពីថ្ងៃអង្គារ​​ទី​៣១​​ខែធ្នូ២០២៤ ហើយ​នៅ​ថ្ងៃទី​១ខែម​ករា​២០២៥ លោក Yoon ​​បាន​ចេញសារ​ទៅកាន់​អ្នក​គាំទ្រ​ថា «លោក​នឹង​ប្រយុទ្ធ​ដល់ទីបញ្ចប់»៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២៧ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ៥៧ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម