Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤

បានផុស

នៅ

ត្បិតតែឆ្នាំ២០២៥​ បានឈានចូលមកប៉ុន្មានថ្ងៃហើយក៏ដោយ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ទី២ខែមករា គេហទំព័រ Unilad បានចេញផ្សាយអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ស្តីអំពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ចាកចេញពីប្រទេសចិននៅថ្ងៃទី១ខែមករាឆ្នាំ២០២៥ ប៉ុន្តែបែរជាទៅដល់គោលដៅចុះចតក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ទៅវិញ។

(រូបថត៖ Unilad)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្តី នេះមិនមែនជាអភូតហេតុអ្វីទេ ប៉ុន្តែវាគឺដោយសារតែភាពខុសគ្នានៃល្វែងម៉ោង រវាងចិននិងសហរដ្ឋអាមេរិក ពោលគឺពេលវេលានៅចិន ដើរលឿនជាងនៅអាមេរិក។

ជើងហោះហើរ 880 របស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានចាកចេញពីទីក្រុងហុងកុង នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១ខែមករាឆ្នាំ២០២៥ ហើយធ្វើដំណើរកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដោយឆ្លងកាត់ខ្សែបន្ទាត់កាលបរិច្ឆេទអន្តរជាតិ (International Date Line) រួចក៏បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Los Angeles មុនម៉ោង៨:៣០នាទីយប់។

ដូច្នេះមានន័យថា អ្នកដំណើរមួយយន្តហោះនេះ បានធ្វើដំណើរត្រឡប់ទៅអតីតកាល ហើយមានឱកាសចូលរួមពិធីអបអរឆ្នាំថ្មីឆ្នាំសកលចំនួន២ដង។

នេះមិនមែនទើបលើកដំបូងឡើយ ដែលករណីបែបនេះកើតឡើង ពោលគឺកាលពីឆ្នាំ២០២៣ ជើងហោះហើរ UA858 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ក៏ហោះចេញពីប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២៣ ប៉ុន្តែចុះចតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ដែរ ដោយសារហេតុផលដូចគ្នានេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៣ តែចុះចតនៅឆ្នាំ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម