Connect with us

ព័ត៌មានអន្ដរជាតិ

កំណត់ត្រា​សំខាន់​​​ៗជំុវិញលោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​​មុន​ឈានដល់​ការប្រកាសច្បាប់​អាជ្ញាសឹក​

បានផុស

នៅ

លោក Yoon Suk Yeol ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​មិនត្រឹមតែ​មជ្ឈដ្ឋាន​​ប្រទេសកូរ៉េ​ខាងត្បូង​ប៉ុណ្ណោះទេ ប៉ុន្តែ​​​នៅ​ទូទាំងពីភពលោក​ទាំងមូលតែម្តង​​ ដោយសារ​តែ​​លោក​បាន​​ប្រកាស​​ច្បាប់អាជ្ញាសឹក​​​ដ៏សែន​តក់​ក្រហល់​ និង​​មិននឹក​ស្មានដល់ បង្កការ​តក់ស្លុត និង​ភាព​ចលាចល​​​​​​នៅទូទាំងប្រទេស​កូរ៉េ​ខាងត្បូង។

ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក Yoon Suk Yeol ដែល​​​​ត្រូវសភា​បោះឆ្នោត​ព្យួរអំណាច​។​ Reuter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ តើ​ លោក Yoon Suk Yeol មាន​ប្រវត្តិយ៉ាងដូចម្តេច និង​មាន​កំណត់ត្រា​អ្វីខ្លះ​ក្នុងនយោបាយកូរ៉េខាងត្បូង?

  • ​លោក Yoon Suk Yeol កើតនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ​១៩៦០ គឺជាអ្នកចំណូលថ្មី​ក្នុង​នយោបាយ​ប្រទេស​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​លោក​​បានចំណាយពេល២៧ឆ្នាំជា​អគ្គរដ្ឋ​អាជ្ញា មុនពេលឈរឈ្មោះជាប្រធានាធិបតី និង​ឈ្នះ​ការ​បោះឆ្នោត​​​យ៉ាង​ប្រផិត​ប្រផើ​យកាលឆ្នាំ​​២០២២​លើ​ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​​លោក Lee Jae-myung។
  • បន្ទាប់​ពី​សិក្សា​ច្បាប់ លោក Yoon ​បាន​បន្ត​ក្លាយ​ជា​ព្រះរាជអាជ្ញា​សាធារណៈ និង​ជា​អ្នក​ប្រឆាំង​អំពើ​ពុករលួយដ៏សកម្ម​មួយ​រូប​​ ដោយ​ចោទ​ប្រកាន់​​លើ​​​​ប្រធានាធិបតី​មុនៗ​ លើ​ដំណើរ​ការ​ផ្លូវ​ច្បាប់​​ដ៏តឹង​តែ​ង​របស់​ប្រទេសកូរ៉េខាងត្បូង​​។
  •  ក្នុងឆ្នាំ២០១៩​ ខណៈពេលដែល​នៅ​ជា​អគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោកបានដុតបំផ្លាញលិខិតសម្គាល់ខ្លួនជាមេក្លោងផ្លូវច្បាប់ បន្ទាប់ពីបានចោទប្រកាន់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីដែលចាកចេញពី​អំណាច​​ គឺលោក Moon Jae-in ក្នុងសំណុំរឿងក្លែងបន្លំ និងសំណូក។
  • បញ្ហានយោបាយការបរទេសរបស់ប្រធានាធិបតី Yoon Suk Yeol ​​ដោយសារមានទំនោរទៅរកលោកសេរីខ្លាំង ដូចជា គាំទ្រអ៊ុយក្រែនខ្លាំង បង្កើតអរិភាពជាមួយកូរ៉េខាងជើងកាន់តែខ្លាំងឡើង​ ងាកទៅរកសម្ព័ន្ធមិត្តសេរី មានអាមេរិកនិងបង្ហាញភាពស្និទ្ធស្នាល ជាមួយជប៉ុន​ដែល​ជា​​សត្រូវ​ប្រវត្តិសាស្រ្ត​​​​។
  • ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol ជា​អ្នក​កាន់​ច្បាប់​​​​អស់រយៈពេល​​២៧ឆ្នាំជា​អគ្គ​រដ្ឋ​អាជ្ញា​​​​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​កាន់​សំណុំរឿង​​រសើប​នានា​​​ទាក់​ទិន​នឹង​នយោបាយ​​ ហើយ​លោក​​ក៏​ជាដើរតួ​ដ៏សំខាន់​ជា​​អ្នក​​កាន់សំណុំ​រឿង​​​ចោទ​ប្រកាន់​ប្រឆាំង​​​​​អតីត​ប្រធានាធិបតី​២រូប​គឺ ​លោកស្រី Park Geun-hye និង លោក Lee Myung-bak​ ដោយ​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​អំណាច​។
  • គ្រាន់តែ​​ឈ្នះឆ្នោតមិនបាន​ប៉ុន្មានថ្ងៃ​ផង ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol បាន​ប្រកាស​​ដូរ​ការិយាល័យ​ប្រធានាធិបតី​ពី​ វិមានបៃតង (Blue House) ទៅ​កាន់​​​​​​ទី​ស្តីការ​ក្រសួងការពារជាតិ​ ដោយ​ចំណាយ​ទឹកប្រាក់​សម្រាប់​ជុសជុល សាងសង់​រហូត​ដល់​៤០លានដុល្លារ ដោយ​បង្ក​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពីបក្ស​​ប្រជាធិបតេយ្យ​។​
  • ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ Yoon Suk Yeol​ ក៏ត្រូវ​បាន​​​គេ​ចោទ​ថា បាន​ជឿ​លើ​គ្រូហុងស៊ុយ​​មក​ពីប្រទេសចិន​​លើ​ការ​​មូលដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​របស់​លោក​សម្រាប់​​​ការ​ប្តូរ​​ការិយាល័យ​ប្រធានាធិបតីនេះ ដោយ​​មាន​ការ​លើក​ឡើងថា វិមាន​ប្រធានាធិបតី (ឬ​វិមានបៃ​តង) ​​ដែលជា​អតីត​​ព្រះ​រាជវាំង​គ្មាន​ជោគជាតា​រាសី​ទេ​ ព្រោះ​ក្នុង​រយៈពេល​​២៥ឆ្នាំ មាន​ប្រធានាធិបតី​​ជាប់​គុកផង និង ​ធ្វើអត្តឃាត​ផង ក្រោយ​អស់​អំណាច​។
  • រឿងអាស្រូវ ឬប្រព្រឹត្តរឿងដែលគេយល់ថា ពុករលួយ ឬអសីលធម៌របស់ភរិយាប្រធានាធិបតី ឬហៅ​ថា ស្ត្រីទី១ Kim Keon-hee ​បាន​បន្ថែម​រឿងរ៉ា​​វ​​អាស្រូវ​​​បន្ថែម​ទៀត​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​លោក ​ហើយ​​លោក​ប្រធានាធិបតី​ រារាំង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​​របស់​រដ្ឋអាជ្ញា។
  • ​មុន​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក ជម្លោះ​​ចុងក្រោយ​ធំបំផុតរវាង​ប្រធានាធិបតី​ និង​រដ្ឋសភា​​គឺ​នៅ​ពេល​ដែល​រដ្ឋសភា​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​​​​បោះឆ្នោត​ប្រឆាំង​ផែនការ​ចំណាយ​ថវិ​ការដ្ឋ​​ដែល​ស្នើ​​​របស់ប្រធានាធិបតី​ Yoon Suk Yeol ដោយ​កាត់​បន្ថយ​ការ​ចំណាយ​​រហូត​ដល់​ជិត​៣​ពាន់​លាន​ដុល្លារ​ពី​ការគម្រោង​ស្នើ​សរុប​ ដែល​ធ្វើ​ឲ្យ​លោក​យល់​ថា​ ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​​​​​គ្រប់​គ្រង​សំឡេង​ច្រើន​លើស​លប់​​​នៅ​ក្នុងសភា​ក្រោយ​ការ​បោះឆ្នោត​កាលខែ​តុលា​២០២៤ បាន​បង្កការរាំង​ស្ទះ​ដល់​ដំណើរ​ការ​របស់រដ្ឋ​៕

ដោយ រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម