Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់លាននាក់​​​​ប្រឈមខ្វះ​ស្បៀងអាហារនៅ​មីយ៉ាន់ម៉ា រស់​នៅ​យ៉ាង​លំបាក​

បានផុស

នៅ

របាយការណ៍ថ្មីមួយ​របស់​​​​អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា International Christian Concern បានបង្ហាញថា មនុស្សរាប់លាននាក់កំពុងប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាននៅក្នុងប្រទេសមីយ៉ាន់ម៉ា​ចាប់តាំងពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១។

(រូបភាព៖ UNOCHA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីរដ្ឋប្រហារមក ការប្រយុទ្ធគ្នារវាងក្រុមយោធា និងក្រុម​កង​កម្លាំង​​​ជនជាតិភាគតិច បានបង្ហាញពី​ភាព​​ចលាចលផ្នែកសេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​។ សារព័ត៌មាន The Independent បានឲ្យដឹងថា៖​«ជម្លោះបានរំខានដល់ការដាំដុះយ៉ាង​ខ្លាំង​ ទាំង​នៅតំបន់ខ្ពង់រាប​ និងតំបន់ទំនាប។ លើស​ពី​នេះ​ទៀត កង្វះ​ខាត​ប្រេង​បាន​ធ្វើ​ឲ្យ​ថ្លៃ​ដឹក​ជញ្ជូន​ឡើង​ថ្លៃ»។

មួយវិញទៀតវត្តមានជាបន្តបន្ទាប់ ឬការគម្រាមកំហែងរបស់យោធា​បង្កើតភាពជាប់គាំងសម្រាប់អង្គការមនុស្សធម៌ដែលស្វែងរកការផ្តល់ជំនួយដល់ពលរដ្ឋ។

ទន្ទឹមនឹងនេះ​ មនុស្សជាងប្រាំពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ២០២១ ហើយ​ភូមិ​និងប្រជាពលរដ្ឋត្រូវបានវាយប្រហារជាប្រចាំ។ នាពេលថ្មីៗនេះ មាន​សេចក្តី​រាយការណ៍ពីការវាយប្រហារលើភូមិមួយដែលបានបណ្តាលឱ្យមនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ និងផ្ទះ​ជា​ច្រើនរបស់​​ប្រជាពលរដ្ឋ​ត្រូវបានបំផ្លាញ ខណៈអ្នក​​​រត់​គេច​ពី​​​ការ​ប្រយុទ្ធ​គ្នា​​​កំពុង​រស់​នៅ​ក្នុង​ព្រៃ​​យ៉ាង​វេទនា​​។

(រូបភាព៖ UNOCHA)

ជាមួយគ្នានេះបើតាម​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ UNOCHA មីយ៉ាន់ម៉ាបានប្រកាសថា ប្រជាជន​រាប់​លាន​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ប្រឈម​នឹង​ការ​ខ្វះខាត​ជំនួយ​ដោយសារ​តែ​ថវិកា​មិន​គ្រប់គ្រាន់ក្នុងឆ្នាំ២០២៤។ យោងតាម ​​UNOCHA មីយ៉ាន់ម៉ា ប្រជាជន​មីយ៉ាន់ម៉ា មិនគួរមានការស៊ូទ្រាំ និងស្ទាក់ស្ទើរក្នុងការសុំជំនួយនោះទេ។

UNOCHA មីយ៉ាន់ម៉ាបានព្រមានកាលពីថ្ងៃទី១៦ខែធ្នូថា ការផ្តល់មូលនិធិមានកម្រិតទាប ដូច្នេះប្រជាជន ១.៤ លាននាក់ក្នុងចំណោម ៥.៣ លាននាក់ដែលជាគោលដៅត្រូវការជំនួយមិនបានទទួលជំនួយណាមួយឡើយ។ ចំណែក​អ្នក​ដែល​បាន​ទទួល​ជំនួយ​នោះ​មិន​គ្រប់​គ្រាន់​ទេ។

ប្រសិនបើមូលនិធិនៅតែមិនគ្រប់គ្រាន់នៅឆ្នាំ២០២៥ទៀត នោះជីវិតប្រជាជនជាច្រើននឹងកាន់តែមានការលំបាក។ យ៉ាងណាមិញសម្រាប់ផែនការឆ្លើយតប និងតម្រូវការមនុស្សធម៌ឆ្នាំ២០២៥ ទឹកប្រាក់ ១.១ ពាន់លានដុល្លារត្រូវបានស្នើឡើងដើម្បីផ្តល់ជំនួយដល់ជនងាយរងគ្រោះចំនួន ៥.៥ លាននាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា៕

(រូបភាព៖ UNOCHA)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម