ព័ត៌មានអន្ដរជាតិ
សភាកូរ៉េខាងត្បូងឲ្យចាប់អ្នកណាក៏ដោយឱ្យតែរារាំងដល់ការចាប់ខ្លួនលោក Yoon
ក្រោយការបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនលោក Yoon នៅព្រឹកថ្ងៃសុក្រនេះ គណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងរដ្ឋសភាអំពាវនាវឲ្យចាប់ខ្លួននរណាក៏ដោយក្នុងកងអង្គរក្សរបស់ប្រធានាធិបតីឱ្យតែរារាំងដល់ការចាប់ខ្លួន លោក Yoon Suk Yeol ដែលមានដីកាចាប់ខ្លួនពីតុលាការចេញកាលពីថ្ងៃអង្គារ។

គណបក្សប្រជាធិបតេយ្យកូរ៉េកំពុងអំពាវនាវឱ្យចាប់ខ្លួនឆ្មាំប្រធានាធិបតី Yoon ដោយចោទប្រកាន់ការិយាល័យសន្តិសុខប្រធានាធិបតីថាបានរារាំងការប៉ុនប៉ងរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ដើម្បីឃុំខ្លួនប្រធានាធិបតីដែលមានជម្លោះនៅថ្ងៃទី៣ខែមករា។
លោក Park Chan-dae មេដឹកនាំក្រុមតំណាងរាស្រ្តក្នុងសភានៃគណបក្សប្រជាធិបតេយ្យត្រូវបានដកស្រង់ដោយសារសារព័ត៌មាន AFP ដូចបាននិយាយថា៖«នរណាម្នាក់ដែលរារាំងដំណើរការចាប់ខ្លួន Yoon គួរតែត្រូវបានចាប់ខ្លួនជាបន្ទាន់ក្នុងនាមជាអ្នកប្រព្រឹត្តល្មើសនឹងការរារាំងយុត្តិធម៌»។
លោក Park បាននិយាយថា៖«ប្រធានក៏ដោយ អនុប្រធានក៏ដោយ និងមន្ត្រីផ្សេងទៀតនៃការិយាល័យសន្តិសុខប្រធានាធិបតី គួរតែត្រូវបានចាត់ទុកជាអ្នកសមគំនិត និងទទួលខុសត្រូវដោយមិនគិតពីឋានៈរបស់ពួកគេ ប្រសិនបើពួកគេជ្រៀតជ្រែកក្នុងការអនុវត្តដីកាចាប់ខ្លួនលោក Yoon»។
អង្គភាពការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (Corruption Investigation Office for High-ranking Officials (CIO)) ដែលជាភ្នាក់ងារឯករាជ្យនៅប្រទេសកូរ៉េខាងត្បូង កំពុងដឹកនាំប្រតិបត្តិការចាប់ខ្លួនលោក Yoon Suk Yeol យកទៅសួរចម្លើយ។ ដោយសារការបរាជ័យនេះ CIO នឹងបន្តអនុវត្តកិច្ចការនៅថ្ងៃស្អែក។
ជាមួយគ្នានេះ ក្រុមតំណាងរាស្រ្តគណបក្សអំណាចប្រជាជន (PPP) របស់លោក Yoon Suk Yeol បានស្នើឲ្យមានការស៊ើបអង្កេតដោយពុំចាំបាច់ចាប់ខ្លួន។ ការចាប់ខ្លួនត្រូវបានរារាំងដោយការិយាល័យការពារប្រធានាធិបតី និងអ្នកគាំទ្ររបស់លោក Yoon។
ជាមួយគ្នានេះ តុលាការធម្មនុញ្ញត្រៀមបើកសវនាការលើកដំបូងដើម្បីដំណើរការរឿងក្តីប្រឆាំងប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃទី១៤និងថ្ងៃទី១៦ខែមករា២០២៥៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ