Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកគាំទ្រលោក យូន ដង្ហើយហៅឈ្មោះ ដូណាល់ ត្រាំ ឲ្យមកជួយផង

បានផុស

នៅ

ដោយមានលើកបដានិងពាក្យស្លោក ប្រមូលផ្តុំគ្នានៅមុខខ្លោងទ្វារវិមានប្រធានាធិបតីកូរ៉េខាងត្បូង អ្នកគាំទ្រលោក យូន ស៊ុកយុល បានដង្ហើយហៅឈ្មោះប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ឲ្យមកជួយ និងបង្ហាញជំនឿយ៉ាងមុតមាំថា អ្នកសាធារណរដ្ឋរូបនេះ នឹងមិនឱបដៃមើលវិបត្តិនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោនឡើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥, អ្នកគាំទ្រលោក យូន ត្រូវបានគេឃើញមានកាន់ទង់ជាតិអាមេរិក និងលើកបដាដែលមានសរសេរពាក្យស្លោក Stop the Steal ដោយនោះជាពាក្យស្លោកដែលអ្នកគាំទ្រលោក ត្រាំ ប្រើដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដោយចោទថាលោក ចូ បៃដិន លួចបន្លំ។

ដូច្នេះហើយ អ្នកគាំទ្រលោក យូន ក៏យកវិធីនេះដើម្បីតវ៉ាប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងរដ្ឋសភា ដោយចោទប្រកាន់ថា ពួកគេរំលោភអំណាចដើម្បីទម្លាក់លោក យូន។

(រូបថត៖ Reuters)

ស្រ្តីឈ្មោះ Ahn Young-mi វ័យប្រហែល៦០ឆ្នាំ និយាយថា «សហរដ្ឋអាមេរិកឬលោក ត្រាំ នឹងធ្វើអន្តរាគមន៍ ហើយសង្គ្រោះលោក យូន ស៊ុកយុល»។ ចំណែក Pyeong In-su អាយុ៧១ឆ្នាំក៏និយាយដែរថា «ខ្ញុំរង់ចាំឲ្យដល់ពេលលោក ត្រាំ ចូលកាន់តំណែង ហើយនិយាយពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងប្រទេសរបស់យើង និងទូទាំងពិភពលោក។ គាត់នឹងជួយលោក យូន ឲ្យបានកាន់តំណែងវិញយ៉ាងឆាប់រហ័ស»។

កាលពីថ្ងៃទី៣១​ខែធ្នូឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួនលោក យូន ដោយអាចធ្វើឲ្យគាត់ ក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេ ដែលត្រូវឃុំខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទ​ចោទប្រកាន់ថា គាត់​ជា​មេខ្លោង​បះបោរ​ដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក។

(រូបថត៖ Reuters)

ប៉ូលិសបានអនុវត្តដីកាចាប់ខ្លួន ចូលទៅចាប់លោក យូន ដល់វិមានប្រធានាធិបតី ប៉ុន្តែពួកគេត្រូវជួបប្រទះជាមួយចលនាតស៊ូរបស់អ្នកគាំទ្រលោក យូន និងកងសន្តិសុខរបស់គាត់ ហើយក្រោយមកក៏ប្រកាសផ្អាកប្រតិបត្តិការនេះសិន ដោយសារហេតុផលសន្តិសុខ។

យ៉ាងណា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នា ជាមួយប៉ូលិសនិងរដ្ឋអាជ្ញា មានពេលរហូតដល់ថ្ងៃទី៦ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួននេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សភាកូរ៉េ​ខាងត្បូង​ឲ្យចាប់​​​អ្នកណាក៏ដោយ​ឱ្យតែ​រារាំង​ដល់​ការ​ចាប់​ខ្លួន​លោក Yoon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម