ព័ត៌មានអន្ដរជាតិ
បាញ់រះក្នុងហាងស្ប៉ាច្រើនកន្លែងនៅរដ្ឋ Georgia ស្លាប់មនុស្ស៨នាក់
មនុស្សចំនួនប្រាំបីនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់ នៅហាងម៉ាស្សាក្នុងតំបន់ Atlanta កាលពីល្ងាចថ្ងៃអង្គារត្រូវនឹងព្រឹកថ្ងៃពុធនៅកម្ពុជា។
យោងតាមលោកកាពីទែន Jay Baker មកពីការិយាល័យតម្រួតតំបន់ Cherokee បានឲ្យដឹងថា មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់និងម្នាក់រងរបួស នៅហាងម៉ាស្សា Young’s Asian ក្នុងទីក្រុង Acworth នៃរដ្ឋ Georgia នៅពេលខ្មាន់កាំភ្លើងម្នាក់ចូលស្ប៉ា ហើយបើកការបាញ់ប្រហារភ្លាមៗមុនម៉ោង៥ល្ងាច។
នៅចម្ងាយប្រមាណជា២៥ម៉ាយល៍ភាគខាងត្បូងនៃកន្លែងបាញ់ប្រហារនោះ, ស្ត្រីអាស៊ីចំនួន៣នាក់ ត្រូវបានបាញ់សម្លាប់នៅហាងស្ប៉ា Gold Spa ហើយស្ត្រីអាស៊ីម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅហាងស្ប៉ា Aromatherapy Spa ភាគខាងជើងតំបន់ Atlanta ប្រហែលមួយម៉ោងក្រោយមក។ នេះបើយោងតាមការផ្សាយរបស់ Fox 5។
លោក Robert Aaron Long អាយុ២១ឆ្នាំដែលជាជនសង្ស័យក្នុងការបាញ់ប្រហារ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងភ្លាមៗមុនម៉ោង៩យប់ថ្ងៃអង្គារ។
ក្រុមស៊ើបអង្កេតមកពីការិយាល័យប៉ូលិសប្រចាំតំបន់ Cherokee កំពុងសម្របសម្រួលជាមួយនាយកដ្ឋានប៉ូលិស Atlanta ដើម្បីស៊ើបអង្កេតហេតុការណ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ បន្ទាន់!! ថ្ងៃសែនចូលឆ្នាំចិន ផ្ទុះអាវុធ៣គ្រាប់ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់
ចុចអាន៖ ផ្ទុះការបាញ់ប្រហារក្នុងពិធីជប់លៀងនៅអាមេរិក ស្លាប់ និងរងរបួសមនុស្ស ១៥ នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ