Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ជនជាតិ​អង់គ្លេសនិង​គូដណ្តឹង​​ស្លាប់​នៅ​​​តំបន់​លំហែកាយ​វៀតណាម ខណៈមូលហេតុ​នៅ​អាថ៌​កំបាំង​​​នៅឡើយ​

បានផុស

នៅ

ស្ត្រីជនជាតិអង់គ្លេសម្នាក់ និងគូដណ្តឹងជនជាតិអាហ្រ្វិកខាងត្បូង ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុង​បន្ទប់​ស្នាក់​នៅ​​លំហែកាយ​មួយ​កន្លែង​នៅប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​BBC។

(រូបភាព៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Greta Marie Otteson អាយុ៣៣ឆ្នាំត្រូវបានបុគ្គលិក​កន្លែងស្នាក់​នៅ​នោះ​ ប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងបន្ទប់ជាន់ទី១ ក្នុងទីក្រុង Hoi An ជាតំបន់កណ្តាលនៃប្រទេសវៀតណាមនៅម៉ោងប្រហែល១១:១៨នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃទី ២៦ខែធ្នូ។ ចំណែកគូដណ្តឹងរបស់នាងឈ្មោះ Els Arno Quinton អាយុ៣៦ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងបន្ទប់មួយផ្សេងទៀតក្នុងវីឡា​ដដែល​នោះ​ ដោយ​បន្ទប់ត្រូវបានចាក់សោពីខាងក្នុង។

បើតាមព័ត៌មានបឋម Otteson គឺជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយ លោក Quinton គឺជាតន្ត្រីករ​និងជាអ្នកផ្សាយផ្ទាល់។ ពួកគេទាំងពីរទើបតែភ្ជាប់ពាក្យដោយ វីដេអូប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេត្រូវបានបង្ហោះនៅលើ Instagram ដោយក្រុមហ៊ុនវីដេអូ Red Eye Studios កាលពីថ្ងៃទី១១ខែធ្នូ។

អ្នកទាំងពីរបានចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នរយៈពេលវែងនៅវីឡា Hoa Chuong ក្នុងឃុំ Cam Thanh តាំងពីរដូវក្តៅឆ្នាំមុន។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសបានកំពុងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន និងជួយដល់គ្រួសាររបស់ស្ត្រីជនជាតិអង់គ្លេសដែលបានស្លាប់នៅក្នុងប្រទេសវៀតណាមនេះផងដែរ។

ប៉ូលិស បាននិយាយថា ការពិនិត្យសាកសពជាបឋម ពុំមានស្លាកស្នាមអ្វីដោយការប្រើ​ហិង្សា​ឡើយ​ ហើយបន្ទប់ទាំងនោះមិនឃើញមានស្លាកសញ្ញាចោរកម្មឡើយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មាន​ដបស្រាទទេជាច្រើនត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ មកដល់ពេលនេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើមូលហេតុនៃការស្លាប់របស់អ្នកទាំងពីរនៅឡើយ៕

(រូបភាព៖ BBC)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម