Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​គាំទ្រ​លោក​ Yoon បន្តប្រមូលផ្តុំ​ដើម្បី​ការពារ​ពី​ការចាប់ខ្លួន​ទៅសួរចម្លើយ​

បានផុស

នៅ

ប្រជាជន​​គាំទ្រ​​ប្រធានាធិបតី​​កូរ៉េខាងត្បូង​ នៅ​តែ​បន្ត​ប្រមូល​ផ្តុំ​​នៅ​​​មុខ​​​និវេសនដ្ឋាន​ប្រធានាធិបតី​ Yoon Suk Yeol នៅ​ទីក្រុង​សេអ៊ូល មួយថ្ងៃបន្ទាប់​ពី​​​​​​​​ការ​បរាជ័យ​ក្នុង​ការ​ប៉ង​ចាប់​ខ្លួន​របស់​​​​ការិយស៊ើបអង្កេត​ពុករលួយ​​​​សម្រាប់​មន្ត្រី​ជាន់ខ្ពស់ (CIO) កាល​ពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរូប​ភាព​​​ផ្សាយ​​ផ្ទាល់​​ពី​កាមេរ៉ា​​ដែល​ដាក់​ប្រចាំការ​​នៅ​បរិវេណ​​​ជុំវិញ​​និវេសនដ្ឋាន​ប្រធានាធិបតី ​ប្រជាជន​​​បាន​​ចូលរួម​​​​ធ្វើបាតុកម្ម​ប្រឆាំង​ការ​នាំ​ខ្លួន​ប្រធានាធិបតី​ Yoon Suk Yeol ​ចាប់​តាំងពីថ្ងៃ​អង្គារ​ ជាពេលដែល​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន ដោយសារ​តែ​ការ​​​​ខកខាន​ចូលទៅឆ្លើយ​បំភ្លឺ​​ចំនួន​ពីរលើក​តាមដីកា​កោះ​រួច​មក។​

​កាល​ពីថ្ងៃសុក្រ​ កង​កម្លាំង​យោធា​នៃ​ការិយាល័យ​​​អង្គរក្ស​ប្រធានាធិបតី និង​កម្លាំង​ប្រជាជន​បាន​រារាំង​​​​​​ការ​ចូល​ទៅចាប់​ខ្លួន​របស់​កង​កម្លាំង​​​អាជ្ញាធរ ដឹកនាំ​ដោយ​​​ការិយាល័យ​​ស៊ើប​អង្កេតពុករលួយ។​ ​​

កាល​ពីថ្ងៃ​សុក្រនោះដែរ ​គណបក្ស​ប្រជាធិបតេយ្យ​​ដែល​កំពុង​គ្រប់​គ្រង​​រដ្ឋសភា​​អំពាវនាវ​​​​ដ៏​មាន​អំណាច​នៅពេល​នេះ បាន​បើក​ផ្លូវ​ឲ្យ​ចាប់​ខ្លួ្​​ន​​​​​​នរណា​ក៏ដោយ​ក្នុង​កង​អង្គរក្ស​របស់​ប្រធានាធិបតី​ ដែលរារាំង​ដល់​ការ​ចាប់ខ្លួន​​​ លោក​ Yoon Suk Yeol។

គណបក្សប្រជាធិបតេយ្យកូរ៉េកំពុងអំពាវនាវឱ្យចាប់ខ្លួនឆ្មាំប្រធានាធិបតី Yoon ដោយចោទប្រកាន់ការិយាល័យសន្តិសុខប្រធានាធិបតីថា បានរារាំងការប៉ុនប៉ងរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ដើម្បីឃុំខ្លួនប្រធានាធិបតីដែលមានជម្លោះនៅថ្ងៃទី៣ខែមករា។

​ទោះជា​បែបណាក្តី កងកម្លាំង​ដឹកនាំ​ដោយ​​ការិយាល័យស៊ើបអង្កេតអំពើពុករលួយ​ បាន​ដក​ថយ​ទៅវិញ​​​ បន្ទាប់​ពី​ការ​​​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ដោយបរាជ័យ​​ក្នុង​ការ​​​ប៉ុនប៉ង​នាំខ្លួន​លោក​ Yoon Suk Yeol៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម