Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​លក់​អាវុធថ្មី​តម្លៃ​៨ពាន់​លាន​ដុល្លារ​ឲ្យអ៊ីស្រាអែល ដោយ​មិនអើពើ​នឹងការ​អំពាវ​នាវជាអន្តរជាតិ​

បានផុស

នៅ

រដ្ឋបាលរបស់ប្រធានាធិបតី​​​​ជិត​ផុតអាណត្តិ​​​របស់​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បានជូនដំណឹងដល់សភាអំពីការលក់អាវុធ​តម្លៃ​​​៨ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែលដែល​កំពុង​​ធ្វើ​សង្គ្រាម​ច្រើន​មុខ​ព្រួញ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។​

អគារ​ខ្ទេចខ្ទាំ​ដោយសារ​ការ​បាញ់​ផ្លោង​របស់​យោធាអ៊ីស្រាអែល​។ Reuter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មាន​រ៉យទ័របាន​ផ្សាយ​នៅថ្ងៃទី​៤ខែមករា​នេះ​ឲ្យ​ដឹង​ថា មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃទី៣ខែមករា​ថា ទីក្រុងវ៉ាស៊ីនតោន​នៅ​តែ​​រក្សាការគាំទ្រសម្រាប់​សម្ព័ន្ធមិត្តរបស់ខ្លួន ដែលបច្ចុប្បន្ន​នៅ​តែ​បន្ត​ប្រយុទ្ធ​នៅ​តំបន់ហ្គាហ្សា​ និង​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​

អន្តរជាតិ​បាន​​​ថ្កោល​ទោស​​ និង​ដាក់សម្ពាធ​​​ប្រទេស​អ៊ីស្រាអែល​​ឲ្យ​​​ទទួល​យក​បទ​ឈប់បាញ់​​នៅតំបន់ហ្គាហ្សា ដោយសារ​តែ​​​​សង្គ្រាម​​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាននាក់​បាត់​បង់​​​លំនៅឋាន ខ្វះខាតស្បៀងអាហារ ថ្នាំ​ព្យាបាល ទឹកប្រើប្រាស់ និង​​​វិបត្តិមនុស្សធម៌​យ៉ាងធ្ងន់​ធ្ងរ​។

សារព័ត៌មាន Axios បានរាយការណ៍ថា កិច្ចព្រមព្រៀង​ទិញ-លក់​អាវុធ​​រវាង​ភាគី​អាមេរិក​និង​អ៊ីស្រាអែល​នេះនឹងត្រូវការការយល់ព្រមពីសភា និងគណៈកម្មាធិការព្រឹទ្ធសភា ហើយរួមបញ្ចូលនូវគ្រាប់រំសេវសម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ក៏ដូចជាគ្រាប់កាំភ្លើងធំ។ កញ្ចប់​​ទិញលក់​នេះ​ក៏​រួម​បញ្ចូល​ទាំង​គ្រាប់បែក​ទំហំ​តូច និង​ក្បាល​គ្រាប់​ផង​ដែរ។

ក្រុម​ប្រទេស​នានា​​បានទាមទារអស់រយៈពេលជាច្រើនខែមកហើយ ដោយ​​ទាមទារឱ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅតែមិនផ្លាស់ប្តូរ។ នៅខែសីហា ឆ្នាំ២០២៤​ សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះ​ចម្បាំង និងសម្ភារៈយោធាផ្សេងទៀតចំនួន ២០​ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល។

រដ្ឋបាលលោក ចូ បៃ​ដិន​ និយាយថា ខ្លួនកំពុងជួយសម្ព័ន្ធមិត្តរបស់ខ្លួនការពារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជាក្រុម Hamas នៅតំបន់ Gaza ក្រុម Hezbollah នៅលីបង់ និងក្រុម Houthi នៅយេម៉ែន៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

កីឡា៣ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម