Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភពលោក ស្លាប់​នៅ​អាយុ​១១៦​ឆ្នាំ​ក្នុង​ប្រទេស​ជប៉ុន

បានផុស

នៅ

ស្ត្រី​ចំណាស់ជាងគេបំផុតលើពិភពលោក ដែល​មាន​សញ្ជាតិ​ជប៉ុន Tomiko Itooka បានទទួលមរណភាពក្នុងអាយុ ១១៦ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អភិបាល​​ក្រុង Ashiya នៃ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​សៅរ៍​ទី​៤​ខែ​មករា​ឆ្នាំ​២០២៥។

លោកយាយ Tomiko Itooka (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុង Ashiya លោក​យាយ Itoka ដែលមានកូន ៤​នាក់ និងចៅ ៥​នាក់ បានស្លាប់កាល​ពី​ថ្ងៃទី​២៩​ខែធ្នូនៅឯផ្ទះថែទាំមួយ​កន្លែង​ដែលគាត់​រស់នៅតាំងពីឆ្នាំ​២០១៩។

លោក​យាយ​បានកើតនៅថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​១៩០៨ ក្នុងទីក្រុង Osaka ហើយ​ត្រូវបានគេទទួលស្គាល់ថាជាមនុស្សចាស់ជាងគេនៅលើពិភពលោក បន្ទាប់ពីការស្លាប់របស់​លោក​យាយ Maria Branyas Morera របស់ប្រទេសអេស្ប៉ាញកាលពីខែសីហាឆ្នាំ២០២៤ នៅអាយុ ១១៧​ឆ្នាំ។

លោក​យាយ Itooka ធ្លាប់​បានឆ្លងកាត់សង្គ្រាមលោក​ចំនួន​២ដង និង​ការ​រាតត្បាតជំងឺឆ្លង ក៏ដូចជារបកគំហើញបច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នានា។

កាលនៅជាសិស្ស លោកយាយគឺ​ជា​អ្នក​ចូលចិត្ត​លេងបាល់ទះ។

ក្នុងវ័យកាន់តែចាស់ លោកយាយ Itooka ចូលចិត្ត​បរិភោគ​ចេក និង​ទឹកដោះគោ​មួយ​ប្រភេទ​ម៉ាក Calpis ដែលជាភេសជ្ជៈទឹកដោះគោដ៏ពេញនិយមនៅ​ជប៉ុន។

សូម​បញ្ជាក់​ថា គិតត្រឹមខែកញ្ញា​ឆ្នាំ​២០២៤ ជប៉ុន​មាន​មនុស្សជាង ៩៥ ០០០​នាក់ដែលមានអាយុលើស​ពី ១០០​ឆ្នាំ ហើយ​​ក្នុង​នោះ​ ៨៨% គឺ​ជាស្ត្រី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម