ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ ២០២៤ ជាឆ្នាំដែលមានអាកាសធាតុក្ដៅបំផុតមិនធ្លាប់ជួប
ភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី បានប្រកាសថា ២០២៤ ជាឆ្នាំដែលមានអាកាសធាតុក្ដៅបំផុតមិនធ្លាប់មានពីមុនមកសម្រាប់ឥណ្ឌូណេស៊ី។ របាយការណ៍នេះ គឺដូចគ្នានឹងប្រទេសមួយចំនួនទៀតដែលបានរាយការណ៍ពីការកើនឡើងសីតុណ្ហភាពស្រដៀងគ្នា។

ឥណ្ឌូណេស៊ីនៅតែពឹងផ្អែកយ៉ាងសម្បើមលើថាមពលឥន្ធនៈហ្វូស៊ីល ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាជាមូលហេតុឈានមុខគេនៃការកើនឡើងកំដៅផែនដី។ ឥណ្ឌូណេស៊ី ត្រូវបានគេចាត់ទុកជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនបំផុតមួយនៅក្នុងពិភពលោក។
សីតុណ្ហភាពខ្យល់ជាមធ្យមនៅឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៤ គឺ ២៧,៥អង្សាសេ កើនឡើង ០,៨អង្សាសេ ក្តៅជាងចន្លោះឆ្នាំ១៩៩១ដល់ឆ្នាំ២០២០។
ភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី បាននិយាយថា ទិន្នន័យនេះទទួលបានពីប៉ុស្តិ៍ត្រួតពិនិត្យចំនួន១១៣កន្លែងនៅទូទាំងប្រទេស។
បើយោងតាមអង្គការសហប្រជាជាតិ ឆ្នាំ២០២៤ ត្រូវបានកំណត់ថាជាឆ្នាំក្តៅបំផុតដែលមិនធ្លាប់មាននៅទូទាំងពិភពលោក។
ទាំងប្រទេសចិន និងឥណ្ឌា ក៏បាននិយាយរួចមកហើយថា ឆ្នាំនេះគឺក្តៅបំផុតជាងគេក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?