Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken៖ ចិន​ទំនង​ឃាត់ ពូទីន មិន​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងបទសម្ភាសន៍​មួយ​ជាមួយកាសែត Financial Times ថា ប្រទេសចិនប្រហែលជាបានពិភាក្សាជាមួយ​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ពីការពង្រាយអាវុធនុយក្លេអ៊ែរចំពេលមានសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

លោក Antony Blinken (រួបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងប៉េកាំង បាន​ក្លាយ​ជាសម្ព័ន្ធមិត្តឈានមុខគេ និងជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ ចាប់តាំងពីការលុកលុយ​អ៊ុយក្រែន​កាល​​ពី​ខែកុម្ភៈ​ឆ្នាំ២០២២ ទោះបីជា​​ចិនបានបដិសេធការចោទប្រកាន់ថាបានគាំទ្រកិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ីក៏ដោយ។

លោក Blinken បាន​ប្រាប់​ថា ចិនប្រហែលជាបានបញ្ចេញឥទ្ធិពលរបស់ខ្លួន ដើម្បី​ឃាត់​លោក ពូទីន មិន​​ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។

លោក​ Blinken បាន​បន្ត​ថា ការ​ដែល​រុស្ស៊ី​ពិចារណា​លើ​ការ​ប្រើ​ប្រាស់​​អាវុធ​នុយក្លេអ៊ែរ គឺ​ជា​រឿង​​ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង។

លោក​ក៏បានអះអាងដែរថា ចិនប្រហែលជាបានធ្វើអន្តរាគមន៍ក្នុងលក្ខណៈស្រដៀងគ្នានេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានទីក្រុងប៉េកាំងថា លោក ពូទីន គ្រោងនឹងបាញ់បង្ហោះអាវុធនុយក្លេអ៊ែរទៅកាន់ទីអវកាស។

រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​​រៀបរាប់​ទៀត​ថា លោក ពូទីន បានទទួលរង «ការបរាជ័យជាយុទ្ធសាស្ត្រ» ជាមួយអង្គការណាតូ​ ខ្លាំង​ជាងពេលណាណា​ទាំងអស់ ចាប់តាំងពីការលុកលុយរបស់ខ្លួន ខណៈ​សមាជិកណាតូ​បានចំណាយ​ថវិកា​ពួក​គេ​​កាន់តែច្រើនលើការជួយអ៊ុយក្រែន។

សូម​បញ្ជាក់​ថា កាលពីខែវិច្ឆិកា​ឆ្នាំ​២០២៤ លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបានផ្លាស់ប្តូរគោលនយោបាយ​នុយក្លេអ៊ែររបស់រុស្ស៊ី បន្ទាប់ពីលោក បៃដិន បានបើកដៃ​ឲ្យ​អ៊ុយក្រែន​វាយប្រហារគោលដៅ​មួយ​ចំនួន​​របស់​រុស្ស៊ី ជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយសហរដ្ឋអាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៥៤ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៥៤ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម