ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងបាញ់ទម្លាក់ MiG-29 និងសម្លាប់ទ័ពអ៊ុយក្រែន ជាង៤០០នាក់ នៅតំបន់ Kursk
តាមការចុះផ្សាយរបស់ Newsweek កាលពីថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២៥, ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីការបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 មួយគ្រឿងរបស់អ៊ុយក្រែន និងសម្លាប់ទាហាន ៤១០នាក់ ស្របពេលទីក្រុងកៀវ បើកការវាយលុកថ្មីនៅតំបន់ Kursk។

យន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងត្រូវបានខ្នងបង្អែក EU ប្រគល់ឲ្យអ៊ុយក្រែន ដើម្បីយកមកតទល់ជាមួយរុស្ស៊ីក្នុងសង្គ្រាមដ៏ក្តៅគគុក ចាប់តាំងពីឆ្នាំ២០២២មក។ យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ ហើយមិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូ ថែមទាំងបានវាយបកចំពោះការវាយលុកចំនួន១៧លើកពីសំណាក់កងកម្លាំងអ៊ុយក្រែន ដោយសម្លាប់ទាហាន៤១០នាក់ផងដែរ។
ក្នុងសេចក្តីប្រកាសដដែលនោះ ក្រសួងបញ្ជាក់ថា ក្រៅពីបាញ់ទម្លាក់ MiG-29 ហើយនោះ ខ្លួនបានកម្ទេចគ្រឿងសព្វាវុធដែលលោកខាងលិចជួយដល់អ៊ុយក្រែនជាច្រើនទៀត ជាពិសេសគឺរថក្រោះ Leopard ដែលផលិតនៅអាល្លឺម៉ង់ ចំនួន២គ្រឿងតែម្តង។
សូមបញ្ជាក់ថា ដំបូងឡើយអ៊ុយក្រែនបានបើកការវាយលុកនៅតំបន់ Kursk កាលពីខែសីហាឆ្នាំមុន ដោយដណ្តើមបានទឹកដីខ្លះៗ ប៉ុន្តែមួយរយៈចុងក្រោយ រុស្ស៊ីក៏វាយបណ្តេញពួកគេចេញវិញ។

កាលពីខែវិច្ឆិកា អ៊ុយក្រែនក៏រាយការណ៍ដែរថា កងទ័ពរបស់ខ្លួនបានបើកឆាកប្រយុទ្ធគ្នាជាមួយទាហានកូរ៉េខាងជើងនៅក្នុងតំបន់ Kursk នេះឯង។
ការបង្ហាញវត្តមានរបស់ទាហានកូរ៉េខាងជើងនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារឆ្លងដែនដ៏គួរឲ្យភ្ញាក់ផ្អើល ពីសំណាក់ទាហានអ៊ុយក្រែនកាលពីខែសីហា ដោយកាលនោះបានសម្រុកចូលដីរុស្ស៊ីដល់ទៅចម្ងាយ៣០គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីប្រកាសថានឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីល ATACMS ចូលទឹកដីខ្លួន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?