Connect with us

ព័ត៌មានអន្ដរជាតិ

៦រដ្ឋនៅអាមេរិក ប្រកាសអាសន្នដោយសារព្យុះព្រឹល ដែលគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់

បានផុស

នៅ

នៅថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥ រដ្ឋចំនួន៦នៅសហរដ្ឋអាមេរិក បានប្រកាសអាសន្នដោយ​សារតែព្យុះព្រឹលយ៉ាងធ្ងន់ធ្ងរ ដែលបង្កការគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារអាកាសធាតុជាតិ (NWS), ព្យុះព្រឹល បានចាប់ផ្តើមនៅភាគកណ្តាលសហរដ្ឋអាមេរិក ហើយធ្វើដំណើរឆ្ពោះទៅទិសខាងកើត នៅរយៈពេលពីរបីថ្ងៃខាងមុខនេះ។

អាស្រ័យហេតុនេះ រដ្ឋ Kentucky, Virginia, West Virginia, Kansas, Arkansas និង Missouri ​សុទ្ធតែបានចេញការប្រកាសអាសន្នព្រោះថា ស្ថានភាពឈានដល់កម្រិតធ្ងន់ធ្ងរជាពិសេសប៉ះពាល់ដល់ការធ្វើចរាចរណ៍ទាំងផ្លូវគោកនិងផ្លូវអាកាស។

(រូបថត៖ Reuters)

តាមការព្យាករ, ព្យុះនេះនឹងទម្លាក់ព្រឹលក្នុងកម្រិតធ្ងន់បំផុត និងធ្វើឲ្យសីតុណ្ហភាព ធ្លាក់ចុះទាបមិនធ្លាប់មាន បើគិតចាប់តាំងពីឆ្នាំ២០១១មក បង្កផលប៉ះពាល់ដល់ប្រជាជនអាមេរិក រាប់លាននាក់ ជាពិសេសនៅរដ្ឋ Kansas ដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ -29 អង្សាសេ។

ជើងហោះហើររាប់ពាន់ជើងត្រូវបានពន្យារពេលឬលុបចោលតែម្តង ខណៈអាកាសយានដ្ឋាន St Louis ក្នុងរដ្ឋ Missouri ជាកន្លែងរងការវាយប្រហារធ្ងន់ធ្ងរជាងគេដោយសារព្យុះ។

(រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង រដ្ឋទាំង៦ ក៏បានព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នពេលបើកបរយានយន្តឬកុំធ្វើដំណើរលើដងផ្លូវតែម្តងក៏ល្អដែរ ព្រោះថា ស្ថានភាពផ្លូវមានភាពរអិលខ្លាំងឬពិបាកមើល អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា ព្យុះនេះគឺបង្កឡើងដោយខ្យល់ប៉ូលឬគេហៅថា Polar Vortex ដែលជាខ្យល់ត្រជាក់ ចរាចរជុំវិញតំបន់អាក់ទិក។ ជាធម្មតា Polar Vortex ស្ថិតនៅជុំវិញប៉ូលខាងជើង ប៉ុន្តែវាអាចផ្លាស់ប្តូរ និងពង្រីកខ្លួន ដោយនាំមកនូវសីតុណ្ហភាពទាបជាងធម្មតាបោកបក់លើសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងត្បូង ជួបព្យុះព្រឹលសាហាវបំផុត, មនុស្សស្លាប់បន្តកើនឡើង ឯជើងហោះហើរក៏លុបចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ថៃ ព្រមានថា ៤៨ខេត្ត នឹងជួបព្យុះខែប្រាំងដ៏ខ្លាំង

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

ចងការប្រាក់
សន្តិសុខសង្គម២៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម