Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ត្រៀម​ដោះលែង​ចំណាប់ខ្មាំង ៣៤​នាក់ ក្នុង​ដំណាក់កាល​ដំបូង​នៃ​បទ​ឈប់បាញ់​ថ្មី

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ​​ទី​៥​ខែ​មករា​ឆ្នាំ​២០២៥​ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៤​នាក់នៅក្នុង «ដំណាក់កាលដំបូង» ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ចរចា​បទ​ឈប់​បាញ់​ថ្មី។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​ហាម៉ាស បាននិយាយថា៖ «ក្រុមហាម៉ាសបានយល់ព្រមដោះលែងអ្នកទោសអ៊ីស្រាអែល ៣៤នាក់ពីបញ្ជីដែល​ស្នើ​ដោយអ៊ីស្រាអែល ហើយ​ជាផ្នែក​មួយ​នៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស»។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាន​​ប្រាប់​ថា ក្រុមហាម៉ាសមិនទាន់ផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀង​នេះ​ទេ។

ប្រភព​ពី​មន្ត្រី​ហាម៉ាស​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ចំណាប់ខ្មាំង​ទាំង​ ៣៤​នាក់ ដែល​ត្រូវ​ដោះលែង​ដំបូង​គេ រួមមាន ស្ត្រី កុមារ មនុស្សចាស់ និងអ្នក​ដែល​មាន​ជំងឺ។ យ៉ាង​ណា​មិញ នៅ​ក្នុង​បញ្ជី​ឈ្មោះ​ចំណាប់ខ្មាំង​ទាំងនោះ គេ​នៅ​មិន​ទាន់​ដឹង​ថា​មាន​អ្នក​​នៅ​រស់​ប៉ុន្មាន​នាក់ ឬ​​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​នោះ​ឡើយ។​

អំឡុ​ងការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣​របស់​ក្រុម​ហាម៉ាស​ទៅ​លើ​​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល មនុស្ស​ប្រមាណ​​ ២៥១​នាក់​ត្រូវ​បាន​ចាប់​​ឃុំ​ខ្លួន​នៅ​តំបន់​ហ្គាហ្សា​ដើម្បី​ធ្វើ​ជា​ចំណាប់ខ្មាំង​​។ បច្ចុប្បន្ន នៅ​សល់​ចំណាប់​ខ្មាំង​ប្រហែល ៩៦​នាក់​ទៀត​​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​ក្រុម​ហាម៉ាស។ យ៉ាង​ណា​មិញ យោធា​អ៊ីស្រាអែល បាន​ប្រាប់​ថា ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន មាន ៣៤​នាក់ ប្រហែល​ជា​​បាត់បង់ជីវិត​រួច​ទៅ​ហើយ៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម