Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្រមានផ្ទុះសង្គ្រាមធំ ជាមួយអ៊ីស្រាអែល

បានផុស

នៅ

កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសអ៊ីរ៉ង់បានព្រមានចំៗទៅអ៊ីស្រាអែលថា សង្គ្រាមធំច្បាស់ជានឹងផ្ទុះឡើងជាក់ជាមិនខានឡើយ ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម នៅតែបើកការវាយប្រហារទីក្រុងតេហេរ៉ង់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ចិន CCTV និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT របស់រុស្ស៊ី នៅថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥។

លោកនិយាយថា​ ដោយសារតែជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែលនេះហើយ ទើបធ្វើឲ្យមានរណសិរ្សជាច្រើនកកើតឡើង។ មិនត្រឹមប៉ុណ្ណឹង ការប្រឈមមុខផ្នែកយោធាជាច្រើនលើកច្រើនសារវាងប្រទេសទាំងពីកាលពីឆ្នាំមុន បានបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ យ៉ាងណា អ៊ីរ៉ង់ ត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅការវាយប្រហាររបស់អ៊ីស្រាអែល នាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (រូបថត៖ IRNA)

លោកបន្តថា ប្រសិនបើរឿងនេះកើតឡើងមែន វានឹងមានផលវិបាកធ្ងន់ធ្ងរ ហើយប្រហែលជាមានក្រុមសកម្មប្រយុទ្ធជាច្រើន អាចចូលរួមក្នុងសង្គ្រាមដែលមានលក្ខណៈធំធេង។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ អ៊ីរ៉ង់និងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នាជាច្រើនលើកច្រើនសា ធ្វើឲ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាឡើងកម្តៅ ប្រៀបបាននឹងគ្រាប់បែករៀបនឹងផ្ទុះ។

នៅថ្ងៃទី១ខែមេសា អ៊ីស្រាអែលបានវាយប្រហារតាមអាកាស លើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង ដាម៉ាស នៃប្រទេសស៊ីរី បណ្តាលស្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ពីរនាក់ និងមន្រ្តីកងឆ្មាំបដិវត្តឥស្លាម (IRGC) ជាច្រើននាក់ទៀត។

(រូបថត៖ Reuters)

១២ថ្ងៃក្រោយមក អ៊ីរ៉ង់ក៏សងសឹកវិញ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ បាញ់សន្ធាប់លើអ៊ីស្រាអែល ក្នុងទំហំដែលគេមិនធ្លាប់ឃើញពីមុន។

លុះមកដល់ថ្ងៃទី៣១ខែកក្កដា មេដឹកនាំនយោបាយក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុងតេហេរ៉ង់ ក្នុងការវាយប្រហារដែលគេសន្មតថាជាស្នាដៃអ៊ីស្រាអែល។

នៅថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ជាលើកទីពីរលើអ៊ីស្រាអែល ដោយបាញ់មីស៊ីលផ្លោងប្រមាណ២០០គ្រាប់។ យ៉ាងណា នៅថ្ងៃទី២៦ខែតុលា អ៊ីស្រាអែលក៏បើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់វិញ ដោយបង្កការខូចខាតយ៉ាងដំណំលើបន្ទាយទ័ព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សារភាព​ហើយ! លោក Ismail Haniyeh ពិត​ជា​ស្លាប់​ក្រោម​ថ្វី​ដៃ​​របស់​អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម