ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន៖ ការទទួលទាន «ហតដក» គឺជាទង្វើក្បត់ជាតិ
មេដឹកនាំផ្តាច់ការ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់ចេញច្បាប់ថ្មី ហាមឃាត់ការទទួលទានហតដក ដែលជាប្រភេទអាហារដ៏ពេញនិយមមួយនៅលោកខាងលិច។

តុលាការកូរ៉េខាងជើង បានប្រកាសថា ជនណាដែលទទួលទានហតដកតាមផ្ទះ ឬលក់តាមផ្លូវ ស្មើនឹងការប្រព្រឹត្តអំពើក្បត់ជាតិ រួចនឹងត្រូវចាប់ខ្លួនបញ្ជូនទៅកាន់ជុំរុំពលកររបស់រដ្ឋកុម្មុយនិស្ត ដែលអង្គការសហប្រជាជាតិបានឲ្យដឹងថាជាកន្លែងពោរពេញទៅដោយអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៥ ក្រឹត្យនេះជាការអនុវត្តថ្មីចុងក្រោយបំផុតរបស់ក្រុងព្យុងយ៉ាង ក្នុងការបង្រ្កាបអ្វីដែលខ្លួនមើលឃើញថាជាការឈ្លានពាននៃវប្បធម៌លោកខាងលិច។
ហតដក មិនមែនជាអាហារតែមួយគត់ ដែលលោក គីម បានហាមប្រាមនោះទេ។ កន្លងមក មេដឹកនាំកូរ៉េខាងជើង បានហាមឃាត់ការលក់អាហារមួយចំនួនផ្សេងទៀត ដូចជា ប្រភេទមីហឹរ budae-jjigae និងនំ tteokbokk ដែលជាអាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្រៅតែពីអាហារ កូរ៉េខាងជើងក៏បានចេញច្បាប់ថ្មីជាហូរហែ ដើម្បីដាក់ទោសប្រជាជនរបស់ខ្លួនផងដែរ។ តួយ៉ាងដូចជាកាលពីខែធ្នូកន្លងទៅ ប្ដីប្រពន្ធដែលលែងលះគ្នា នឹងត្រូវប្រឈមទោសឧក្រិដ្ឋកម្មពី ១ទៅ៦ខែនៅក្នុងជុំរុំពលកម្ម។
ការលែងលះ ត្រូវបានចាត់ទុកថាជាទង្វើប្រឆាំងនឹងសង្គម ហើយអ្នកណាក៏ដោយដែលចង់លែងលះត្រូវការរដ្ឋាភិបាលចុះហត្ថលេខាលើសំណើជាមុនសិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ