Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​១​គ្រាប់​ដំបូង​ចូល​ទឹក​សមុទ្រ ​បើក​ឆាក​ទំព័រ​ឆ្នាំ​ថ្មី

បានផុស

នៅ

កូរ៉េ​ខាងជើង ​បាន​បាញ់​សាកល្បង​​មីស៊ីល​១​គ្រាប់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២៥ ​ចំពេល​ដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken កំពុង​បំពេញ​ទស្សនកិច្ច​នៅរដ្ឋធានី​សេអ៊ូល នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

រូប​តំណាង (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​យោធា​កូរ៉េ​ខាង​ត្បូង មីស៊ីល​​នេះ​ត្រូវ​បាន​បាញ់​នៅ​ថ្ងៃ​ចន្ទ​ទី​៦​ខែ​មករា ហើយ​ហោះ​បានចម្ងាយប្រហែល ១ ១០០​គីឡូម៉ែត្រ មុនពេល​ធ្លាក់​ចូល​​ក្នុងទឹក​សមុទ្រ​រវាងឧបទ្វីប​កូរ៉េ​ និងប្រទេសជប៉ុន។

កូរ៉េខាងត្បូង ​បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​នេះ​ថា​ជាការ​បង្ករឿង​មួយទៀត​ ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំងពីរ​។ លោក Blinken បានអត្ថាធិប្បាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក​​ដែល​ជិត​ផុតអាណត្តិលោក Joe Biden បាន «ខិតខំប្រឹងប្រែងជាច្រើនដើម្បីចូលរួមជាមួយកូរ៉េខាងជើង» ប៉ុន្តែការឆ្លើយតបតែមួយគត់របស់ពួកគេគឺ «សកម្មភាពបង្កហេតុបន្ថែមទៀត»។

លោក Blinken ក៏បានស្ដី​បន្ទោស​​ទីក្រុងមូស្គូ​ផង​ដែរ ចំពេលមានរបាយការណ៍ថា រុស្ស៊ី កំពុងរៀបចំចែករំលែកបច្ចេកវិទ្យាផ្កាយរណបកម្រិតខ្ពស់ជាមួយទីក្រុងព្យុងយ៉ាង។ លោកបានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើង «កំពុងទទួលបានឧបករណ៍យោធា និងការហ្វឹកហ្វឺនរបស់រុស្ស៊ីរួចហើយ។ ឥឡូវនេះ យើងមានហេតុផលជឿថា ទីក្រុងមូស្គូ មានបំណងចែករំលែកបច្ចេកវិទ្យាអវកាស និងផ្កាយរណបកម្រិតខ្ពស់ជាមួយទីក្រុងព្យុងយ៉ាង»។

សូម​បញ្ជាក់​ថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលដើម្បីពិភាក្សាអំពីការការពារប្រឆាំងនឹងការឈ្លានពានពីកូរ៉េខាងជើង គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច​ចុងក្រោយរបស់លោក Blinken ក្នុងនាមជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក មុនពេលប្រធានាធិបតី​ទើប​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ ចូលស្បថ​ឡើង​កាន់តំណែងនៅថ្ងៃទី​២០​ខែមករា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម