ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី
ក្នុងបទសម្ភាសរយៈពេល៣ម៉ោងជាមួយអ្នកជំនាញអាមេរិក Lex Fridman កាលពីថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បញ្ជាក់ថា លោកពិតជាសោកស្តាយណាស់ ដែលទីក្រុងកៀវត្រូវពឹងផ្អែកលើខ្នងបង្អែកបស្ចិមប្រទេសសម្រាប់ធានាសន្តិសុខរបស់ខ្លួន ហើយមិនមានអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញរុស្ស៊ី។

ក្នុងអំឡុងពេលនោះដែរ ដោយសំដៅទៅលើអនុស្សរណៈទីក្រុងប៊ុយដាប៉ែស, លោកហ្សេលេនស្គី ថែមទាំងរិះគន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតផងដែរ ដែលមិនជួយការពារបូរណភាពទឹកដីរបស់អ៊ុយក្រែន។
អនុស្សារណៈទីក្រុងប៊ុយដាប៉ែស បានធានាអំពីការការពាសន្តិសុខអ៊ុយក្រែន ជាថ្នូរឲ្យប្រទេសនេះបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ យ៉ាងណា លោកហ្សេលេនស្គី បានសម្តែងការខកចិត្តថា ទីក្រុងកៀវលែងមាននុយក្លេអ៊ែរទៀតហើយ, ឥឡូវរឿងរ៉ាវពិតជាអាក្រក់ខ្លាំងព្រោះយើងគ្មានអាវុធទាំងនោះ។
លោករិះគន់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងមហាអំណាចនុយក្លេអ៊ែរដទៃទៀត បែរជាព្រងើយកន្តើយ មិនខ្វល់ការអង្វរកររបស់អ៊ុយក្រែន សុំឲ្យជួយការពារបូរណភាពទឹកដីរបស់ខ្លួន។ នោះពិតជារឿងដ៏គួរឲ្យសោកស្តាយនិងខកចិត្តជាទីបំផុត។

បន្ទាប់ពីសហភាពសូវៀតដួលរលំ អ៊ុយក្រែនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១ ៧០០គ្រាប់ ក្លាយជាមហាអំណាចនុយក្លេអ៊ែរទីបីលើពិភពលោកនាពេលនោះ។
ទោះបែបនេះក្តី អាវុធទាំងនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយក្រោយមក អ៊ុយក្រែនអះអាងថា ខ្លួនសុខចិត្តបោះចោលអាវុធនុយក្លេអ៊ែរ ក្រោមអនុស្សរណៈទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ដើម្បីទទួលបានការធានាសន្តិសុខពីសំណាក់រុស្ស៊ី ចក្រភពអង់គ្លេស និងអាមេរិក។
យ៉ាងណាមិញ រុស្ស៊ីតែងប្រកែកថា អ៊ុយក្រែន មិនដែលមាននុយក្លេអ៊ែរឡើយ ហើយអាវុធដែលនៅសេសសល់ក្រោយការដួលរលំសហភាពសូវៀតនោះ គឺជាកម្មសិទ្ធិស្របច្បាប់របស់ទីក្រុងមូស្គូទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី អះអាងបាញ់ទម្លាក់ MiG-29 និងសម្លាប់ទ័ពអ៊ុយក្រែន ជាង៤០០នាក់ នៅតំបន់ Kursk

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ