ព័ត៌មានអន្ដរជាតិ
ចិន កំពុងតាមដាន ខណៈជំងឺមួយស្រដៀងកូវីដ១៩ ផ្ទុះឆ្លងកាន់តែខ្លាំង
សារព័ត៌មាន Independent បានចុះផ្សាយនៅថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥ថា ប្រទេសចិន បានដាក់ចេញនូវវិធានការរឹតត្បិតនិងទប់ស្កាត់ ហើយកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺផ្លូវដង្ហើម HMPV ដែលមានលក្ខណៈស្រដៀងកូវីដ១៩ដែរ។

ត្បិតតែវាមិនមែនជាជំងឺថ្មី ប៉ុន្តែការឆ្លងរាលដាលអំឡុងរដូវរងានៅតាមខេត្តភាគខាងជើង បានបង្កជាក្តីបារម្ភយ៉ាងខ្លាំង ជាពិសេសចំពោះក្មេងតូចៗ។
តាមពិតទៅជំងឺនេះ ត្រូវគេរកឃើញតាំងតែពីឆ្នាំ២០០១មកម្ល៉េះ ប៉ុន្តែសម្រាប់ការផ្ទុះឆ្លងរាលដាលនាពេលថ្មីៗនេះ ចិន មិនបានបញ្ចេញរបាយការណ៍ជាក់លាក់ឡើយ គ្រាន់តែគេឃើញថា មានអ្នកជំងឺច្រើន កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺនេះ។
HMPV គ្មានវ៉ាក់សាំងចាក់ឬថ្នាំព្យាបាលជាក់លាក់ឡើយ តែយ៉ាងណា អាជ្ញាធរចិន ក៏ចេញសេចក្តីប្រកាសហើយដែរថា ជំងឺនេះមិនចោទជាបញ្ហាធ្ងន់ទេ ខណៈអ្នកឆ្លងភាគច្រើនចេញរោគសញ្ញាស្រាល ប៉ុន្តែខ្លួនក៏កំពុងតាមដានផងដែរ។
ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានអះអាងកាលពីចុងសប្តាហ៍ថា «ជារឿងធម្មតា ដែលមេរោគផ្លូវដង្ហើមនេះ តែងឆ្លងខ្លាំងនារដូវរងា។ វាជាជំងឺស្រាយប៉ុណ្ណោះ ដូច្នេះសូមកុំបារម្ភ»។

ជំងឺនេះគឺចេញអាការស្រដៀងហ្នឹងកូវីដ១៩បេះបិទ ដូចជាក្អក ក្តៅខ្លួន តឹងច្រមុះ ដង្ហក់និងឈឺសាច់ដុំ ហើយត្បិតតែវាមិនមានអត្រាមរណភាពខ្ពស់ ប៉ុន្តែបើឆ្លងហើយ ផ្លូវដង្ហើមរបស់អ្នកជំងឺក៏រងផលប៉ះពាល់ខ្លាំងគួរសមដែរ ជាពិសេសអាចឈានដល់រលាកទងសួត ទៀតផង។
ចំពោះការឆ្លងវិញ HMPV ក៏ស្រដៀងកូវីដ១៩ដែរ ដោយវាឆ្លងតាមរយៈដំណក់ទឹក ការប៉ះដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺ ការក្អក កណ្តាស់ ឬការប៉ះផ្ទៃដែលមានមេរោគ។
គេនៅចាំមិនភ្លេចកាលពី៥ឆ្នាំមុន ជំងឺកូវីដ១៩ ត្រូវគេចង្អុលថា បានធ្លាយចេញពីទីក្រុង Wuhan នៃប្រទេសចិន ហើយក្រោយមក ក៏ឆ្លងរាលដាល ក្លាយជាមេរោគរាតត្បាតទូទាំងពិភពលោក សម្លាប់មនុស្សជាង៧លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ