Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ចាប់ផ្ដើម​កម្មវិធី​ចែក​អាហារ​ឥត​គិត​ថ្លៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺក្រិន

បានផុស

នៅ

គម្រោង​ដ៏មានមហិច្ឆិតា​ក្នុង​​ទំហំ​ទឹក​ប្រាក់ ២៨ពាន់​លាន​ដុល្លារ ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​របស់​ឥណ្ឌូណេស៊ី ចាប់​ផ្ដើម​ដំណើរការ​ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី​៦​ខែ​មករា​ឆ្នាំ​២០២៥ ដើម្បី​​​ជួយ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជិត ៩០​លាន​នាក់ សម្រាប់​ប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ និងជំងឺក្រិន។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិត​ផ្ដួច​ផ្ដើម​នៃ​កម្មវិធីអាហាររូបត្ថម្ភឥត​​គិតថ្លៃ ធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី Prabowo Subianto ដែលទើប​ជាប់​ឆ្នោតកាលពីឆ្នាំមុន។ លោក Subianto បាននិយាយថា កម្មវិធីនេះមានគោលបំណងប្រយុទ្ធប្រឆាំងនឹង​កំណើន​ភាពក្រិន ដែលប៉ះពាល់ដល់កុមារឥណ្ឌូណេស៊ី​ចំនួន ២១,៥% ដែលមានអាយុក្រោម ៥​ឆ្នាំ ហើយនឹងបង្កើនប្រាក់ចំណូលរបស់កសិករ និងតម្លៃនៃការប្រមូលផលរបស់ពួកគេ។

លោក Subianto បានសន្យាថានឹងបង្កើនកំណើន GDP ពី ៥% ឡើង​ដល់ ៨%។

អំឡុង​សុន្ទរកថា​នៅ​ថ្ងៃ​ឡើង​កាន់​តំណែង​​កាលពីខែតុលា​ឆ្នាំ​២០២៤ លោក Subianto បាន​ប្រាប់​ថា កុមារជាច្រើនមានកង្វះអាហារូបត្ថម្ភ ហើយលោក​បាន​ប្ដេជ្ញា​​ផ្តល់អាហារថ្ងៃត្រង់ និងទឹកដោះគោដោយឥតគិតថ្លៃដល់សិស្ស​ចំនួន ៨៣​លាននាក់នៅសាលារៀនជាង ៤០​ម៉ឺន​កន្លែង​នៅទូទាំងប្រទេស។ លោក​បាន​បញ្ជាក់​ថា នេះ​គឺជាយុទ្ធសាស្រ្តរយៈពេលវែង​រហូត​ដល់​ឆ្នាំ​២០៤៥ ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេសដែលមានប្រជាជនជាង ២៨២​លាននាក់ និងជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍។

សូម​បញ្ជាក់​ថា គម្រោង​កម្មវិធី​ដ៏​ធំ​របស់​លោក​ Subianto ក្នុង​ការ​ផ្ដល់​អាហារ​ដោយ​ឥត​គិត​ថ្លៃ អាច​មាន​តម្លៃ​លើស​ពី ២៨​ពាន់​លាន​ដុល្លារ។ យ៉ាង​ណា លោក Subianto បាន​អះអាង​ថា ក្រុម​ការងារ​របស់​លោក​បាន​គិតគូរ​ទុក​ជាមុន​រួច​ហើយ​អំពី​ការ​ចំណាយ ដែល​ឥណ្ឌូណេស៊ី​អាច​មាន​សមត្ថភាព​ធ្វើ​​ទៅ​បាន។

លោក Dadan Hindayana ប្រធាន​អង្គភាព​​អាហារូបត្ថម្ភ​ជាតិ បាន​ឲ្យ​ដឹង​ថា គោលដៅរបស់រដ្ឋាភិបាល គឺដើម្បីឈានដល់សិស្សសាលា និងស្ត្រីមានផ្ទៃពោះចំនួន ១៩,៤៧​លាននាក់នៅឆ្នាំ​២០២៥ ជាមួយនឹង​កញ្ចប់​ថវិកា ៤,៣​ពាន់លានដុល្លារ ដើម្បី​រក្សាឱនភាពប្រចាំឆ្នាំនៅក្រោមពិដានច្បាប់ចំនួន ៣% នៃផលិតផលក្នុងស្រុកសរុប។

លោក Hindayana បានបន្ថែម​ថា ថវិកា​ទាំង​នោះ​នឹង​ត្រូវ​យក​ទិញអង្ករប្រមាណ៦,៧លានតោន សាច់​មាន់១,២លានតោន សាច់គោ​៥០ម៉ឺនតោន ត្រី​១លានតោន បន្លែផ្លែឈើ និងទឹកដោះគោ​៤លានគីឡូលីត្រ ព្រម​ទាំង​ការ​សាងសង់​ផ្ទះបាយយ៉ាងតិច ៥ ០០០​កន្លែង​ទូទាំងប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម