Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ ការ​ធានា​សន្តិសុខ​អ៊ុយក្រែន​អាច​ដំណើរការបាន អាស្រ័យ​លើ​អាមេរិក

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យ​ទី​៥​ខែ​មករា​ឆ្នាំ​២០២៥​ថា ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ដើម្បីបញ្ចប់សង្រ្គាមជាមួយ​រុស្ស៊ី នឹងអាច​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះត្រា​ណា​តែសហរដ្ឋអាមេរិក​ជា​អ្នក​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ។

លោក Volodymyr Zelensky (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយអ្នក​ផតខាស់​អាមេរិក Lex Fridman លោក Zelensky បាន​​ប្រាប់​ថា លោកចង់​ជួបជាមួយ​លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីប្រធានាធិបតី​ទើប​ជាប់ឆ្នោតរបស់អាមេរិក​រូប​នេះ​ចូលកាន់តំណែង​នា​ថ្ងៃ​ទី​២០​ខែ​មករា​ខាង​មុខ។ បន្ថែម​ពី​នេះ លោក Zelensky បានសរសើរលោក ត្រាំ ដែលបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ដោយនិយាយថា ប្រជាជនអ៊ុយក្រែនកំពុងពឹងផ្អែកលើគាត់ដើម្បីបង្ខំទីក្រុងមូស្គូឲ្យ​យល់ព្រមចំពោះសន្តិភាពយូរអង្វែង។

ជិត​៣​ឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ការ​ជាប់​ឆ្នោត​របស់​លោក ត្រាំ បានជំរុញ​ឲ្យមានក្តីសង្ឃឹមនៃដំណោះស្រាយការទូត ក្នុង​ការ​បញ្ឈប់សង្រ្គាម ប៉ុន្តែក៏មានការភ័យខ្លាចសម្រាប់​ទីក្រុង​កៀវ​​ថា សន្តិភាពឆាប់រហ័ស​នេះ​អាចមាន​ការ​ចំណាយ​​ខ្ពស់​ជា​ថ្នូរ។

លោក Zelensky បានប្រើបទសម្ភាសន៍រយៈពេល​៣​ម៉ោងដែលត្រូវបានផ្សព្វផ្សាយនៅលើ YouTube ដើម្បីអំពាវនាវ​ឲ្យ​ក្រុង​កៀវ​អាច​ចូល​ជា​សមាជិករបស់អង្គការណាតូ ហើយបានសង្កត់ធ្ងន់លើជំនឿរបស់គាត់ថាបទឈប់បាញ់ដោយគ្មានការធានាសន្តិសុខសម្រាប់​អ៊ុយក្រែន នឹងគ្រាន់តែផ្តល់ពេលវេលាដល់ប្រទេសរុស្ស៊ី ដើម្បីរៀបចំការវាយប្រហារថ្មីមួយ​ទៀត​​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងការងារ
ព័ត៌មានជាតិ៥៥ វិនាទី មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៩ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ១៧ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម