ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ
មនុស្សចំនួន៦នាក់បានបាត់បង់ជីវិត ដោយសារព្យុះព្រឹលដ៏កាចសាហាវ វាយប្រហារសហរដ្ឋអាមេរិក ខណៈស្ថានភាពមិនទាន់ធូរស្រាលឡើយ ស្របពេលរដ្ឋជាច្រើនបានប្រកាសអាសន្ន។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥, មនុស្សចំនួន៥នាក់ (២នាក់នៅរដ្ឋ Kansas, ម្នាក់នៅ Missouri, ម្នាក់នៅ North Carolina និងម្នាក់នៅ Virginia) គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបញ្ហាអាកាសធាតុ ខណៈម្នាក់ទៀតស្លាប់នៅជិតចំណតរថយន្តក្រុង ដោយសារអាកាសធាតុត្រជាក់ពេក ក្នុងរដ្ឋ Texas។
ក្រៅពីឆក់យកជីវិតមនុស្សហើយនោះ ព្យុះព្រឹលក៏បង្កទុក្ខលំបាកដល់ពលរដ្ឋរាប់លាននាក់ផងដែរ តួយ៉ាងគឺជើងហោះហើរជាង ២ ០០០ជើងត្រូវលុបចោល និង ២៣ ០០០ជើងត្រូវពន្យារពេលទូទាំងសហរដ្ឋអាមេរិក។

មិនត្រឹមប៉ុណ្ណឹង ពលរដ្ឋជិត ៣០០ ០០០នាក់ ក៏គ្មានអគ្គិសនីប្រើប្រាស់ផងដែរនៅទូទាំងរដ្ឋ Kentucky, Indiana, Virginia, West Virginia, Illinois និង Missouri។
នៅទីក្រុង Kansas នៃរដ្ឋ Missouri ព្យុះព្រឹលបានឈានដល់ស្ថានភាពគ្រោះថ្នាក់បំផុតសម្រាប់ការធ្វើដំណើរ រីឯទីក្រុង Louisville នៃរដ្ឋ Kentucky បានជួបប្រទះព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងរយៈពេល២៥ឆ្នាំមកនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានកត់ត្រាអំពីព្រឹលធ្លាក់ក្នុងកម្រិត ១៣.៩៧សង់ទីម៉ែត្រ ចំណែកឯតំបន់នានាក្នុងរដ្ឋ Maryland មានព្រឹលធ្លាក់កម្រិត ១៧.៧៨សង់ទីម៉ែត្រ។
ព្យុះនេះគឺបង្កឡើងដោយខ្យល់ប៉ូលឬគេហៅថា Polar Vortex ដែលជាខ្យល់ត្រជាក់ ចរាចរជុំវិញតំបន់អាក់ទិក។ ជាធម្មតា Polar Vortex ស្ថិតនៅជុំវិញប៉ូលខាងជើង ប៉ុន្តែវាអាចផ្លាស់ប្តូរ និងពង្រីកខ្លួន ដោយនាំមកនូវសីតុណ្ហភាពទាបជាងធម្មតាបោកបក់លើសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៦រដ្ឋនៅអាមេរិក ប្រកាសអាសន្នដោយសារព្យុះព្រឹល ដែលគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន