ព័ត៌មានអន្ដរជាតិ
ហេតុផលម្យ៉ាងគត់ ដែលលោក Trudeau សុខចិត្តចុះចេញពីតំណែង
កាលពីថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥ លោក Justin Trudeau បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាណាដានិងប្រធានគណបក្សសេរីភាព យ៉ាងភ្ញាក់ផ្អើលជាទីបំផុត ដោយហេតុផលតែម្យ៉ាងគត់គឺថា «មានជម្លោះផ្ទៃក្នុងគណបក្ស»។

មួយរយៈចុងក្រោយនេះ ស្ថានភាពនយោបាយក្នុងប្រទេសកាណាដាហាក់មានភាពវឹកវរ ជាពិសេសគឺការទាស់សម្តីនិងខ្វែងគំនិតគ្នា លើបញ្ហាមួយចំនួនក្នុងគណបក្សកាន់អំណាចតែម្តង ហើយឈានដល់ការលាលែងតំណែងរបស់អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងជាឧបនាយករដ្ឋមន្ត្រីអ្នកស្រី Chrystia Freeland ទៀតផង។
ប្រកាសចេញពីវិមាន Rideau Cottage, លោក Trudeau កត់សម្គាល់ថា «ប្រទេសនេះសមតែទទួលបានជម្រើសយ៉ាងពិតប្រាកដមួយនៅក្នុងការបោះឆ្នោតលើកក្រោយ ហើយសម្រាប់ខ្ញុំ! បើខ្ញុំប្រយុទ្ធក្នុងទំនាស់ផ្ទៃក្នុង ខ្ញុំមិនអាចជាជម្រើសល្អនៅក្នុងការបោះឆ្នោតនោះបានទេ»។
សេចក្តីប្រកាសនេះកើតឡើង ខណៈប្រទេសកាណាដា នឹងត្រូវរៀបចំការបោះឆ្នោតសកលនៅថ្ងៃឬមុនថ្ងៃទី២០ខែតុលាឆ្នាំនេះ ស្របពេលការស្ទង់មតិចុងក្រោយបំផុត បង្ហាញថា សំឡេងគាំទ្រគណបក្សកំពុងធ្លាក់ចុះ អាចឈានដល់បរាជ័យក្នុងការបោះឆ្នោត។
សូមបញ្ជាក់ថា លោក Trudeau ឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ ហើយដឹកនាំគណបក្សសេរីភាពឲ្យទទួលបានជ័យជម្នះក្នុងនោះឆ្នោត២លើកនៅឆ្នាំ២០១៩និង២០២១។

ក្នុងពីរអាណត្តិដំបូងរបស់គាត់ជានាយករដ្ឋមន្ត្រី, លោក Trudeau បានកែទម្រង់ព្រឹទ្ធសភា ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយសហរដ្ឋអាមេរិក។
លោកក៏ប្រែក្លាយកញ្ឆាឲ្យក្លាយជារឿងស្របច្បាប់ បើកការស៊ើបអង្កេតជាសាធារណៈលើការបាត់ខ្លួននិងសម្លាប់ស្ត្រីជនជាតិដើមភាគតិច និងអនុម័តច្បាប់បើកភ្លើងខៀវឲ្យធ្វើអត្តឃាតតាមផ្នែកវេជ្ជសាស្រ្តផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាប្រិយរបស់លោក បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារគោលនយោបាយជាបន្តបន្ទាប់ រាប់ចាប់ពីពន្ធកាបូន និងការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំ រហូតដល់វិធានការរឹតត្បិតតឹងរ៉ឹង អំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ Covid-19 និងការបង្រ្កាបរបស់រដ្ឋាភិបាលលើបាតុកម្ម «Feedom convoy»។
លោកក៏ធ្វើឲ្យប្រជាជនកាណាដាជាច្រើននាក់មិនសប្បាយចិត្ត ចំពោះបញ្ហាអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ រហូតដល់ធ្វើឲ្យអ្នករិះគន់ ស្តីបន្ទោសថា លោកជាអ្នករើសអើងជាតិសាសន៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelenskiy ស្នើកាណាដា ជួយបញ្ចុះបញ្ចូលលោកខាងលិចឲ្យអ៊ុយក្រែនអាចវាយចូលជ្រៅនៅរុស្ស៊ី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ