ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ
គិតត្រឹមម៉ោង១:៣០នាទីរសៀល មនុស្សចំនួន៥៣នាក់ហើយ ត្រូវបានបញ្ជាក់ថា ស្លាប់និង៦២នាក់ រងរបួសដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ នៃប្រទេសចិន។

តាមការចុះផ្សាយរបស់ BBC, រញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Shigatse នៅម៉ោង៩:០៥នាទីព្រឹកថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ជាមួយជម្រៅ១០គីឡូម៉ែត្រ ហើយឥទ្ធិពលរបស់វា បានធ្វើឲ្យរង្គើចម្ងាយរាប់រយគីឡូម៉ែត្រ ដល់ប្រទេសនេប៉ាល់និងឥណ្ឌាឯណោះ។
ភ្លាមៗនោះ កងទ័ពអាកាសចិន បានបើកប្រតិបត្តិការជួយសង្គ្រោះ ហើយបញ្ជូនដ្រូនទៅកាន់តំបន់ដែលរងការវាយប្រហារ ដែលស្ថិតនៅជើងភ្នំ Everest ប៉ុន្តែ ប្រតិបត្តិការនេះ ត្រូវជួបឧបសគ្គដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។
ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Xinhua រាយការណ៍ថា ផ្ទះសម្បែងនិងសំណាង់នានា ត្រូវខូចខាតយ៉ាងដំណំ ខណៈអគ្គិសនីនិងទឹកស្អាត ក៏ត្រូវកាត់ផ្តាច់ផងដែរ។

សូមបញ្ជាក់ថា តំបន់នេះស្ថិតនៅលើខ្សែបណ្តោយនៃផ្ទាំងតិចតូនិកឥណ្ឌានិងអឺរ៉ូស៊ី ដែលតែងកើតមានសកម្មភាពរញ្ជួយយ៉ាងញឹកញាប់។
ជាក់ស្តែង ការរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រ នៅក្បែរទីក្រុង កដ្ឋមណ្ឌូ នៃប្រទេសនេប៉ាល់ បានសម្លាប់មនុស្សជិត ៩ ០០០នាក់ និងរបួសជាង ២០ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ