ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង
ក្នុងសន្និសីទសារព័ត៌មាននៅ Mar-a-Lago កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥, ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានគំរាមថា លោកអាចប្រើកម្លាំងយោធាឬវិធានការសេដ្ឋកិច្ច ដើម្បីយកព្រែកជីកបាណាម៉ា និងដែនដី Greenland មកគ្រប់គ្រង។

ក្នុងសន្និសីទនោះ លោក ត្រាំ ត្រូវបានអ្នកកាសែតសួរថា តើលោកហ៊ានធានាដល់ពិភពលោកទេថាលោក នឹងមិនប្រើកម្លាំងយោធាឬការកៀបសង្កត់ផ្នែកសេដ្ឋកិច្ចដើម្បីយកព្រែកជីកបាណាម៉ា និងដែនដី Greenland មកគ្រប់គ្រង?
លោកឆ្លើយវិញដោយមិនស្ទាក់ស្ទើរថា «ខ្ញុំមិនធានាឡើយ ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ គ្រប់គ្នាមិនដឹងទេថាតើ ប្រទេសដាណឺម៉ាក មានសិទ្ធិស្របច្បាប់ចំពោះ Greenland ដែរឬក៏អត់។ ទោះពួកគេមាន ក៏ពួកគេគួរតែបោះបង់ចោលទៅ ព្រោះយើងត្រូវការវា! វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក»។

យ៉ាងណាក្តី ឆ្លើយតបទៅរឿងនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបញ្ជាក់សាជាថ្មីថា Greenland មិនមែនសម្រាប់លក់ទេ! Greenland ជាកម្មសិទ្ធិរបស់ពលរដ្ឋ Greenland តែមួយគត់។
ពាក់ព័ន្ធរឿងនេះដែរ កាលពីខែធ្នូឆ្នាំ២០២៤ ដាណឺម៉ាក បានប្រកាសផែនការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន សម្រាប់ Greenland ដោយរដ្ឋមន្ត្រីការពារជាតិ លោក Troels Lund Poulsen អះអាងថា កញ្ចប់នេះ នឹងមានទឹកប្រាក់យ៉ាងតិច ១.៥ពាន់លានដុល្លារ។
លោក Poulsen បានប្រាប់កាសែតក្នុងស្រុក Jyllands-Posten ថា ប្រាក់ការពារជាតិទាំងនេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញនាវាអង្កេតការណ៍ចំនួន២គ្រឿង យន្តហោះគ្មានមនុស្សបើក២គ្រឿង និងសុនខល្បាត២ក្រុម ព្រមទាំងបុគ្គលិកបន្ថែមទៀត សម្រាប់បញ្ជាការតំបន់អាកទិករបស់ដាណឺម៉ាកក្នុងរដ្ឋធានី Nuuk។ ដាណឺម៉ាក ក៏នឹងធ្វើទំនើបកម្មអាកាសយានដ្ឋាន Kangerlussuaq ផងដែរ ដើម្បីសម្រួលដល់ការគ្រប់គ្រងយន្តហោះចម្បាំង F-35។
Greenland ដែលស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយសម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Greenland បង្កើនការចំណាយវិស័យការពារជាតិ ក្រោយ ត្រាំ ប្រកាសចង់ទិញយក

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល