Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ក្នុងឆ្នាំ២០២៤ អំពើហិង្សាសម្លាប់មនុស្សជាង ៥៦០០នាក់​នៅ​ហៃទី

បានផុស

នៅ

មនុស្សជាង៥៦០០​នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់​ផ្សេង​​ទៀតរងរបួស ឬត្រូវបានចាប់ពង្រត់នៅឆ្នាំ​២០២៤ ដោយសារតែការកើនឡើងនៃអំពើហិង្សាក្រុមអ្នកលេង​ដ៏​ហិង្សា​​នៅក្នុងប្រទេសហៃទី។ នេះបើយោងតាមការថដេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី៨ខែធ្នូនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានថ្កោលទោស​អំពើហិង្សានេះ ដោយ​ចាត់ទុក​ថា​ វាជា​ «ភាពភ័យរន្ធត់​»​ដ៏សែន​តក់​ប្រមា​ ដែលប្រជាជនប្រទេសនេះ​ប្រឈមមុខនឹងការរំលោភសិទ្ធិ និងអំពើពុករលួយ​ដ៏​ច្រើន ដោយសារក្រុមអ្នកលេងប្រដាប់អាវុធបានគ្រប់គ្រង់តំបន់ភាគច្រើននៃរដ្ឋធានី Port-au-Prince បន្ទាប់ពីមានការផ្ទុះឡើងនៃអំពើហិង្សាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ប៉ូលិសក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាលើក្រុមជនសង្ស័យជាក្រុមអ្នកលេងផងដែរ ដោយសារតែជម្លោះដែលកំពុងបន្តធ្វើឱ្យមាន​អស្ថិរភាពនយោបាយកាន់តែអាក្រក់ទៅៗនិងបានញាំញីប្រទេសនេះអស់ជាច្រើនទសវត្សរ៍​មក​ហើយ​។

សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថា យ៉ាងហោចណាស់មនុស្ស ២០៧​នាក់ត្រូវបានសម្លាប់នៅដើមខែធ្នូនៅក្នុងការសម្លាប់រង្គាលមួយដែលរៀបចំឡើងដោយមេដឹកនាំក្រុមអ្នកលេង Wharf Jeremie ដ៏មានឥទ្ធិពលនៅក្នុងតំបន់ Cite Soleil​។

លើសពីនេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏បានចងក្រងឯកសារយ៉ាងហោចណាស់​៣១៥ ករណីនៃការសម្លាប់សមាជិកក្រុមអ្នកលេង និងមនុស្សដែលត្រូវបានចោទប្រកាន់​ថា មានទំនាក់ទំនងជាមួយក្រុមអ្នកលេង។ សរុបមនុស្សជាង៥៦០០​នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស ឬត្រូវបានចាប់ពង្រត់នៅឆ្នាំ ២០២៤។

(រូបភាព៖ AP)

កាលពីខែវិច្ឆិកាឆ្នាំមុន អង្គការសហប្រជាជាតិបានបញ្ជាឱ្យជម្លៀសបុគ្គលិករបស់ខ្លួនចេញពីរដ្ឋធានីនៃប្រទេសហៃទី ដោយសារតែការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធ ប៉ូលីស និងជនស៊ីវិលប្រដាប់ដោយកាំបិត។ ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ខ្លួនមិនចាកចេញពីប្រទេសហៃទី​នោះទេ ប៉ុន្តែគ្រាន់តែ​«សម្រួលប្រតិបត្តិការរបស់ខ្លួន» ដោយការផ្លាស់ប្តូរបុគ្គលិករបស់ខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាងមុន​​នៅក្នុងប្រទេស និងកន្លែងផ្សេងទៀតដែលធ្វើការពីចម្ងាយ។

លោក Turk បានអំពាវនាវឱ្យកងកម្លាំងនគរបាលជាតិ រក្សាមន្ត្រីទទួលខុសត្រូវដែលត្រូវបានរាយការណ៍ថា ជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិដោយមានជំនួយពីអន្តរជាតិ។ បេសកកម្មការ​ពារ​សន្តិសុខដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលមានកម្លាំងចំនួន៤៣០នាក់ រួមមានប៉ូលិសកេនយ៉ាភាគច្រើនត្រូវបានបញ្ជូនមកប្រទេសហៃទីកាលពីខែមិថុនាឆ្នាំមុនដើម្បីជួយដល់នាយកដ្ឋានប៉ូលិសដែល​មាន​ចំនួន​តិច​​របស់ប្រទេសនេះ ប៉ុន្តែ​អំពើ​ហិង្សា​នៅតែបាន​បន្ត​កើន​ឡើង។

រដ្ឋាភិបាលប្រទេសហៃទី ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងដោយប្រទេសការាបៀនផ្សេងទៀត ក៏បាននិងកំពុងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តល់សិទ្ធិឱ្យប្រតិបត្តិការរក្សាសន្តិភាពពេញលេញមួយ។ ប៉ុន្តែរុស្ស៊ី និងចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ បានជំទាស់នឹងចំណាត់ការនេះ ដោយទទូចថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សារបស់ក្រុមអ្នកលេង គួរតែផ្តោតលើការពង្រឹងសម្ថភាពប៉ូលិសហៃទី​ជំនួសវិញ៕

(រូបភាព៖ Shutterstock)
(រូបភាព៖ UNOCHA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម