Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង Los Angeles ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃយ៉ាងសាហាវ កំពុងរាលដាលខ្លាំង

បានផុស

នៅ

ទីក្រុង Los Angeles បានប្រកាសអាសន្ន និងចេញបញ្ជាជម្លៀសពលរដ្ឋជាង ៣០ ០០០នាក់ ​ស្របពេលភ្លើងឆេះព្រៃយ៉ាងកាចសាហាវ បានដុតកម្លោចផ្ទៃដីជាង ៤៨៥ហិកតាត្រឹមប៉ុន្មានម៉ោង ហើយកំពុងរាលដាលក្នុងល្បឿនយ៉ាងលឿន គំរាមកំហែងដល់សំណង់អគារប្រមាណ ១៣ ០០០អគារ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, អគ្គិភ័យបានផ្តើមឡើងក្នុងតំបន់ Pacific Palisades នៅម៉ោង១០:៣០នាទីយប់ ថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ហើយក៏រាលដាលក្នុងល្បឿនយ៉ាងលឿន ដោយសារតែព្រៃស្ងួតនិងមានខ្យល់បក់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

មនុស្សរាប់លាននាក់ក្នុងរដ្ឋ California កំពុងស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលមានន័យថា នេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ 

(រូបថត៖ Shutterstock)

កងពន្លត់អគ្គិភ័យរាប់រយនាក់ ដោយមានជំនួយពីយន្តហោះ ត្រូវបានបញ្ជូនទៅដើម្បីបើកប្រតិបត្តិការពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងកាចសាហាវ ខណៈអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Los Angeles បានបង្ហាញក្តីបារម្ភនិងព្រមានថា នេះគឺជាស្ថានភាពដ៏អាក្រក់បំផុត។

ក្នុងរូបភាពបង្ហោះលើបណ្តាញសង្គម គេឃើញថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាបណ្តើរៗ ហើយមានមនុស្សជាច្រើនបាននាំគ្នារត់ចោលផ្ទះនិងរថយន្ត ទៅរកកន្លែងសុវត្ថិភាព។

(រូបថត៖ Reuters)

មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករបួសឬបាត់ខ្លួនទេ ប៉ុន្តែអាជ្ញាធរព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ក្នុងរយៈ២៤ម៉ោងក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុបង្កជាភ្លើងឆេះព្រៃនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេត ហើយនឹងផ្តល់ព័ត៌មានជូនជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អគ្គិភ័យ​ឆេះព្រៃ​នៅ​អាមេរិក​គំរាមកំហែង​​ដល់​អគារ​​៣៥០០០ខ្នង​​និង​មនុស្ស​រាប់រយនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១៣ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម