ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេសចេញការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរបន្ថែមទៀត
ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា ទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានលេបត្របាក់ផ្នែកខ្លះនៃប្រទេសអង់គ្លេស និងការធ្លាក់ព្រិលបានបង្ខំឱ្យអាកាសយានដ្ឋានចំនួនបីត្រូវបិទជាបណ្ដោះអាសន្នកាលពីថ្ងៃអង្គារ។ លើសពីនេះ អាកាសធាតុសើមនិងព្រិលទឹកកក ដែលត្រូវបានគេរំពឹងថា នឹងអូសបន្លាយពេលមួយថ្ងៃទៀត ដោយបង្កភាពវឹកវរក្នុងការធ្វើដំណើរដែលបានញាំញីចក្រភពអង់គ្លេសនៅដើមឆ្នាំនេះ។

ការព្រមានអំពីទឹកជំនន់បន្ថែមទៀត ខណៈដែលទឹកទន្លេបានជន់លិច និងបន្តជន់លិចភូមិ និងដីស្រែចំការជាច្រើនរួចទៅហើយ។ ក្នុងនោះការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរដែលបង្ហាញពីលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិតត្រូវបានចេញសម្រាប់ទន្លេ Soar ក្នុងទីក្រុង Leicestershire ជាកន្លែងចតរថយន្តជាច្រើនស្ថិតនៅលើវាលទំនាបទឹកជំនន់។
ខ្សែរថភ្លើង និងផ្លូវសំខាន់ៗមួយចំនួនក៏ត្រូវបានបិទអំឡុងពេលនេះ ដោយសារតែអាកាសធាតុសើម និងព្រិលធ្លាក់ ដែលបានបង្កការរំខាននៅភាគខាងជើងនៃប្រទេសអង់គ្លេស និងប្រទេសស្កុតឡែន។ ផ្លូវរបស់អាកាសយានដ្ឋានក្នុងទីក្រុង Manchester និង Liverpool នៅភាគពាយព្យនៃប្រទេសអង់គ្លេស និងទីក្រុង Aberdeen នៅភាគឦសាននៃប្រទេសស្កុតលែន ត្រូវបិទចរាចរណ៍ផ្នែកខ្លះដើម្បីសម្អាតព្រិល។
តាំងពីថ្ងៃចន្ទមក មនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះពីទឹកជំនន់លិចផ្ទះសម្បែង និងរថយន្តជាច្រើនជាប់គាំងនៅតំបន់ Midlands ហើយសាលារៀនរាប់រយត្រូវបានបិទក្នុងថ្ងៃដំបូងចូលរៀននៅឆ្នាំនេះនៅក្នុងតំបន់ភាគខាងជើងនៃចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា តំបន់ភាគច្រើននៃចក្រភពអង់គ្លេសបានរងការវាយប្រហារដោយខ្យល់បក់ខ្លាំង និងទឹកភ្លៀងដែលបានវាយប្រហារតាំងពីមុនថ្ងៃចូលឆ្នាំថ្មី បានបំផ្លាញការបាញ់បង្ហាញកាំជ្រួចជាច្រើន និងរារាំងការប្រារព្ធពិធីផ្សេងៗទៀត។ ជាមួយគ្នានេះសហគមន៍ជាច្រើនបានប្រឈមមុខនឹងការជន់លិចយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំនេះមក៕



អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ