ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ សមាជិកណាតូ គួរបង្កើនប្រាក់ការពារជាតិឲ្យដល់ ៥% នៃ GDP
លោក ដូណាល់ ត្រាំ បានជំរុញសមាជិកណាតូឲ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ដោយគូសបញ្ជាក់ការអះអាងជាយូរមករបស់លោកថា ពួកគេកំពុងចំណាយតិចសម្រាប់ការការពាររបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកដែលជិតឡើងកាន់តំណែងជាផ្លូវការ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២៥ថា សមាជិកណាតូទាំងអស់ អាចមានលទ្ធភាពក្នុងការបង្កើនថវិកាការការពារជាតិរបស់ពួកគេឲ្យដល់ ៥ភាគរយ មិនមែន ២ភាគរយ ដូចពេលបច្ចុប្បន្ននោះទេ។
ប្រទេសចំនួន៣២ ដែលជាសមាជិកណាតូ ក្នុងឆ្នាំ២០២៣ បានកំណត់កម្រិតអប្បបរមាសម្រាប់ការចំណាយលើវិស័យការពារជាតិចំនួន ២% នៃផលិតផលក្នុងស្រុកសរុប។
លោក ត្រាំ បានរិះគន់ជាយូរណាស់មកហើយទៅលើអង្គការណាតូ ហើយកាលពីខែធ្នូឆ្នាំ២០២៤ លោកបានគំរាមជាថ្មីម្ដងទៀតថា អាមេរិកនឹងចាកចេញពីសម្ព័ន្ធភាពអង្គការមួយនេះ បើសមាជិកនីមួយៗមិនបង្កើនការចំណាយការការពារជាតិរបស់ខ្លួន។
លោក ត្រាំ មិនមែនជាបុគ្គលតែម្នាក់គត់ ដែលអំពាវនាវបែបនេះទេ។ តួយ៉ាងដូចជា ប្រធានអង្គការណាតូលោក Mark Rutte ក៏បាននិយាយដូចគ្នាកាលពីខែមុនថា៖ «យើងនឹងត្រូវការច្រើនជាង២ភាគរយ»។
លោក Rutte ក៏បានព្រមានថា បណ្តាប្រទេសនៅអឺរ៉ុបមិនបានត្រៀមខ្លួន សម្រាប់ការគំរាមកំហែងនៃសង្គ្រាមនាពេលអនាគតជាមួយរុស្ស៊ីឡើយ ដោយលោកអំពាវនាវឲ្យពួកគេត្រូវបង្កើនការចំណាយលើវិស័យការពារជាតិ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី