ព័ត៌មានអន្ដរជាតិ
អាកាសធាតុត្រជាក់ខ្លាំងបន្ថែមការលំបាកដល់ការជួយសង្គ្រោះក្នុងគ្រោះរញ្ជួយដីនៅទីបេ
មនុស្សជាង៤០០នាក់ដែលជាប់ក្រោមគំនរបាក់បែកដោយសាររញ្ជួយដីដ៏ខ្លាំងនៅតំបន់ជើងភ្នំហិម៉ាឡៃត្រូវបានជួយសង្គ្រោះ និងអ្នកស្រុកជាង ៣០០០០នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ ខណៈដែលការស្វែងរកអ្នកនៅរស់បានឈានចូលដល់ថ្ងៃទី២។
កាលពីថ្ងៃទី៧មករាមានរញ្ជួយដីដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានកើតឡើងនៅ Tingri ក្នុងកម្រិត ៦.៨រ៉ិចទ័រ ក្នុងតំបន់ទីបេរបស់ប្រទេសចិន ចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគខាងជើងនៃភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតរបស់ពិភពលោក។ ឥទ្ធិពលរញ្ជួយនេះក៏បានអង្រួនអគារនៅប្រទេសជិតខាងនេប៉ាល់ ប៊ូតង់ និងឥណ្ឌាផងដែរ។ យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ឲ្យដឹងថា ការប៉ាន់ស្មានដំបូងមានផ្ទះចំនួន ៣៦០៩ខ្នង ត្រូវបានបំផ្លាញនៅក្នុងតំបន់ Shigatse នៃតំបន់ទីបេ ដែលជាជម្រករបស់ប្រជាជន ៨០០០០០នាក់។ ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ មានមនុស្សជាង៥០០នាក់ និងរថយន្តសង្គ្រោះចំនួន១០៦ ត្រូវបានបញ្ជូនទៅជួយអ្នករបួស។ តង់ អាហារ គ្រឿងម៉ាស៊ីនភ្លើង និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតក៏ត្រូវបានបញ្ចូនទៅដល់ទីតាំងកាលពីយប់ថ្ងៃទី ៧ខែមករាផងដែរ ហើយគ្រប់ផ្នែកនៃផ្លូវដែលរងការខូចខាតដោយសាររញ្ជួយដីត្រូវបានបើកឡើងវិញ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១២៦នាក់បានស្លាប់ និង ១៨៨ នាក់បានរងរបួសនៅខាងទីបេ ប៉ុន្តែគ្មានអ្នកស្លាប់ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនេប៉ាល់ ឬកន្លែងផ្សេងទៀតទេ។ យ៉ាងណាមិញបើតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរញ្ជួយដីរបស់ចិនបានឲ្យដឹងថា ការរញ្ជួយដីច្រើនជាង៥០០ ដែលមានកម្រិតរហូតដល់ ៤.៤ រ៉ិចទ័រ បានបន្តការរញ្ជួយដីនេះ គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី៨ខែមករា។
ជាមួយគ្នានេះសីតុណ្ហភាពនៅតំបន់ខ្ពង់រាបខ្ពស់បានធ្លាក់ចុះដល់-១៨ អង្សារសេពេញមួយយប់ ដោយបន្ថែមភាពទុក្ខព្រួយដល់អ្នកដែលគ្មានផ្ទះសម្បែងបន្ថែមទៀត។ ម្ភៃបួនម៉ោងបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារ អ្នករស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកដែលបានត្រូវស៊ូទ្រាំមួយយប់ក្នុងសីតុណ្ហភាពក្រោមសូន្យ បានប្រឈមនឹងហានិភ័យការថយចុះកម្តៅ និងបាត់បង់ជាតិទឹក។
គួរបញ្ជាក់ថាតំបន់ភាគនិរតីនៃប្រទេសចិន នេប៉ាល់ និងភាគខាងជើងប្រទេសឥណ្ឌា តែងតែរងការវាយប្រហារដោយការរញ្ជួយដី ខណៈខ្ពង់រាបទីបេទាំងមូលមានសកម្មភាពរញ្ជួយ ក៏ដូចជាគែមខាងកើត និងខាងជើងរបស់វា ដែលត្រួតលើគ្នាជាមួយខេត្ត និងតំបន់របស់ចិនដូចជា Sichuan, Gansu និង Qinghai ។
យោងតាមការិយាល័យរញ្ជួយដីនៃខេត្តSichuanបានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ មានការរញ្ជួយដីចំនួន ២៩ ដែលមានកម្រិត ៣ ឬលើសពីនេះ ក្នុងចម្ងាយ២០០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។ ក្នុងឆ្នាំ ២០០៨ ការរញ្ជួយដីកម្រិត ៨ រិចទ័របានវាយប្រហារទីក្រុង Chengdu នៃខេត្ត Sichuan ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧០០០០ នាក់ ដែលជាការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារប្រទេសចិនចាប់តាំងពីការរញ្ជួយដី Tangshan ឆ្នាំ ១៩៧៦ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤២០០០ នាក់។
យ៉ាងណាការរញ្ជួយដីកាលថ្ងៃទី៧ខែមករានេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតចាប់តាំងពីការរញ្ជួយដីកម្រិត ៦.២ រិចទ័រក្នុងឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៩ នាក់នៅក្នុងតំបន់ដាច់ស្រយាលភាគខាងជើងភាគខាងលិចនៃប្រទេសចិន៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់