Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ កំពុង​ជំរុញ​ឲ្យ EU បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ស៊ីរី

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់ កំពុងដឹកនាំ​សហភាពអឺរ៉ុប​ពិភាក្សា​គ្នា​អំពីការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើរដ្ឋាភិបាលស៊ីរី និង​ការ​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​ស៊ីរី ក្រោយ​​ការផ្តួលរំលំ​របប​ប្រធានាធិបតី Bashar al-Assad។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០២៥។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ បាន​ប្រាប់​ Reuters ថា៖ «យើងកំពុងពិភាក្សាយ៉ាងសកម្មនូវមធ្យោបាយ ក្នុងការផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មដល់ប្រជាជនស៊ីរី ក្នុងវិស័យមួយចំនួន» ដែល​នេះតម្រូវឲ្យមានការសម្រេចចិត្តជាឯកច្ឆ័ន្ទពី​សហភាពអឺរ៉ុប។

កាលពីថ្ងៃសុក្រ​សប្ដាហ៍​មុន រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី សម្រាប់ទស្សនកិច្ច​រយៈពេល​មួយថ្ងៃជាមួយសមភាគីបារាំង ក្នុងនាម​​ជា​សហភាពអឺរ៉ុប និងបានជួបជាមួយមេដឹកនាំ​​នៃ​ក្រុម HTS Ahmed al-Sharaa។

លោកស្រី Baerbock បាននិយាយថា គ្រប់​​ក្រុម​កង​កម្លាំង​​ស៊ីរី​ទាំងអស់ រួមទាំងស្ត្រីនិងជនជាតិ Kurd ត្រូវតែចូលរួមនៅក្នុងការផ្លាស់ប្តូរប្រទេស បើខ្លួន​ពិត​ជា​ចង់បានការគាំទ្រពីអឺរ៉ុប​ប្រាកដ​មែន។

សូម​រំឭក​ថា ការ​វាយ​លុក​ដ៏​លឿន​របស់ក្រុម​ឧទ្ទាម Hayat Tahrir al-Sham បានផ្តួលរំលំលោក​ប្រធានាធិបតី Assad កាលពីថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០២៤ ហើយ​ឈាន​ដល់​ការ​បង្កើត​ជា​រដ្ឋាភិបាល​ថ្មី​បណ្ដោះ​អាសន្ន។

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបាន​ដាក់​ចេញ​នូវ​​ការលើកលែងទណ្ឌកម្មរយៈពេល​៦​ខែ សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នរដ្ឋាភិបាល​ស៊ីរី​មួយចំនួន ដើម្បីសម្រួលដល់លំហូរនៃជំនួយមនុស្សធម៌ ដោះស្រាយការខ្វះខាតថាមពលរបស់ស៊ីរី និងអនុញ្ញាតឲ្យមានការ​បង្វិល​ប្រាក់ផ្ទាល់ខ្លួន។

សហភាពអឺរ៉ុប អាមេរិក ចក្រភពអង់គ្លេស និង​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសស៊ីរី បន្ទាប់ពីលោក Assad បានបង្ក្រាប​ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ​២០១១ ដែល​​នាំ​ឲ្យ​ស៊ីរី​ធ្លាក់​ចូលទៅក្នុងសង្គ្រាមស៊ីវិល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម