ព័ត៌មានអន្ដរជាតិ
Yoon ប្រឈមដីកាចាប់ខ្លួនលើកទី២ ដែលទំនងក្លាយជាហិង្សានយោបាយដ៏ធំ
ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវព្យួរអំណាច លោក Yoon Suk Yeol ប្រឈមដីកាចាប់ខ្លួនជាលើកទី២ដែលចេញកាលថ្ងៃទី៧ខែមករា ស្របពេលអ្នកគាំទ្រនិងកងកម្លាំងសន្តិសុខប្រធានាធិបតីបន្តធ្វើជារនាំងរារាំងការចាប់ខ្លួនលោក Yoon រីឯក្រុមបាតុករប្រឆាំងក៏បង្កើនការប្រមូលផ្តុំ ហើយមន្ត្រីអនុវត្តថានឹងចាប់ខ្លួនឱ្យបានដាច់ខាតលើកនេះ។

ក្រុមបាតុករទាំងបាតុករគាំទ្រ និងបាតុករប្រឆាំង ប្រធានាធិបតី Yoon បានស៊ូទ្រាំធ្វើបាតុកម្មនៅតាមផ្លូវជុំវិញបរិវេណនិវេសនដ្ឋានប្រធានាធិបតីកាលពីថ្ងៃទី៨ខែមករា បន្ទាប់ពីតុលាការបានចេញដីកាជាថ្មីទៀតដើម្បីចាប់ខ្លួនលោក Yoon ក្រោយពីការបរាជ័យអនុវត្តការចាប់ខ្លួនម្តងកាលថ្ងៃសុក្រសប្តាហ៍មុន។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កងកម្លាំងសន្តិសុខប្រធានាធិបតី (PSS) បាននឹងកំពុងពង្រឹងការការពារត្រង់បរិវេណជុំវិញលំនៅនិវេសនដ្ឋានប្រធាធិបតីក្នុងសប្តាហ៍នេះជាមួយការដាក់ពង្រាយ ខ្សែលួស និងរនាំងដោយប្រើប្រាស់រថយន្តក្រុង ដើម្បីបិទផ្លូវចូលទៅកាន់និវេសនដ្ឋានវីឡាភ្នំដែលគេជឿថា លោក Yoon ស្នាក់នៅ។
ការិយស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) កាលពីថ្ងៃសុក្រ សប្តាហ៍មុនបានចេញប្រតិបត្តិការប៉ងនាំខ្លួន ប្រធានាធិបតីដែលត្រូវបានព្យួរអំណាចលើកដំបូង ប៉ុន្តែរងការបរាជ័យដោយសារតែការរារាំងរបស់អ្នកគាំទ្រ និងកងកម្លាំងការពារសន្តិសុខរបស់លោក Yoon។
លោក Yoon ដែលត្រូវសភាជាតិកូរ៉េចោទប្រកាន់និងបោះឆ្នោតព្យួរអំណាចកាលថ្ងៃទី១៤ខែធ្នូ កំពុងប្រឈមការស៊ើបមួយចំពោះការចោទប្រកាន់ពីការបះបោរប្រឆាំងរដ្ឋធម្មនុញ្ញ ដោយសារតែការប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកនាំទៅដល់ភាពវឹកវរក្នុងប្រទេសកាលថ្ងៃទី៣ខែធ្នូ ដោយផ្អែកតាមការសារភាពរបស់ថ្នាក់ដឹកនាំយោធាដែលចូលរួមប្រតិបត្តិការអនុវត្តច្បាប់អាជ្ញាសឹកបរាជ័យ លោក Yoon បានបញ្ជាឲ្យចាប់មេដឹកនាំបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង ប្រធានសភា ក៏ដូចជាប្រធានបក្សអំណាចប្រជាជនរបស់លោកផងដែរ។

ក្រៅពីការប៉ុនប៉ងចាប់ខ្លួននេះដែលអនុវត្តដោយការិយាល័យ CIO លោក Yoon ក៏ប្រឈមសវនាការរបស់តុលាការធម្មនុញ្ញដែលគ្រោងបើកសវនាការលើកដំបូងលើការព្យួរអំណាចរបស់លោកយ៉ាងយូរនៅថ្ងៃទី១៦ខែមករានេះ។
យ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់រ៉យទ័រ មេធាវីរបស់លោក Yoon បានអះអាងថា ប្រធានាធិបតីមិនអាចទទួលយកការអនុវត្តដីការចាប់ខ្លួះនោះ ព្រោះតែវាចេញដោយតុលាការដែលខុសយុត្តាធិការ ហើយការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់មិនមានអំណាចស៊ើបថ្នាក់ដឹកនាំឡើយ។
តាមរ៉យទ័រ លោក Yoon Kap-keun មេធាវីប្រធានាធិបតី បានបដិសេធថា លោកប្រធានាធិបតីរត់គេចខ្លួន តាមការចោទប្រកាន់របស់សមាជិកសភា ពីព្រោះថា លោកទើបជួបគ្នាកាលថ្ងៃទី៧ខែមករា។
ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងកាលដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បានបង្ហាញក្តីបារម្ភអំពីការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol។
កាលថ្ងៃអង្គារ គណៈកម្មការសភាកូរ៉េខាងត្បូង បានធ្វើសក្ខីកម្ម លោក Oh Dong-woon ប្រធាន CIO ដែលនិយាយស៊ុំទោសចំពោះការបរាជ័យនៃការចាប់ខ្លួន ប្រធានាធិបតីបតីកាលពីសប្តាហ៍មុនចំពោះការប្រឈមគ្នា៦ម៉ោង ប៉ុន្តែ លោកប្តេជ្ញាអនុវត្តឲ្យបានសម្រេចស្របតាមគោលបំណង។
លោក ត្រូវបានដកស្រង់សម្តីដូចបាននិយាយថា៖«យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាបដើម្បីសម្រេចបំណងរបស់យើង ដោយការត្រៀមខ្លួនឲ្យបានល្អិតល្អន់លើកនេះជាមួយការតាំងចិត្តដ៏សម្បើមដែលការចាប់ខ្លួនលើកទីពីរនេះនឹងជាលើកចុងក្រោយ»៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ