Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៣នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះចូលសមុទ្រនៅអូស្ត្រាលី

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា យន្តហោះខ្នាត​​តូចមួយគ្រឿងដែលដឹកអ្នកទេសចរអឺរ៉ុបបានធ្លាក់ចូលទៅក្នុងសមុទ្រនៅភាគខាងលិចប្រទេសអូស្ត្រាលី បណ្តាល​ឲ្យ​មនុស្ស៣នាក់នៅលើយន្តហោះ​បានស្លាប់​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះនេះបានធ្លាក់កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលវា បានចាកចេញពីកោះ Rottnes ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញសម្រាប់​ការ​ទស្សនា​​សត្វសមុទ្រដ៏រួសរាយរាក់ទាក់ ហៅថា quokkas ។

បន្ទាប់ពីក្រុមរុករកបានស្ទូចបំណែកយន្តហោះពីសមុទ្រកាលពីថ្ងៃពុធ ប្រធានរដ្ឋ Perth លោក Roger Cook បានបញ្ជាក់ថា មនុស្ស៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតនៅរស់រានមានជីវិត។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ស្ត្រី​អាយុ​៦៥​ឆ្នាំ​មក​ពី​ប្រទេស​ស្វីស បុរស​អាយុ​៦០​ឆ្នាំ​មក​ពី​ប្រទេស​ដាណឺម៉ាក និង​អ្នក​បើក​យន្តហោះ​ក្នុង​ស្រុក​អាយុ​៣៤​ឆ្នាំ។

ចំណែកបុរសជនជាតិស្វីសអាយុ៦៣​ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះជាមួយនឹងស្ត្រីជនជាតិដាណឺម៉ាកអាយុ៥៨ឆ្នាំនិងប្តីប្រពន្ធជនជាតិអូស្ត្រាលីដែលមានអាយុ៦០ឆ្នាំ។

មានសេចក្តីរាយការណ៍ថា យន្តហោះនេះបានប៉ះជាមួយដុំថ្មមួយដែលលេចចេញពីមហាសមុទ្រ ខណៈដែលវាកំពុង​ហោះឡើង។ ប៉ុន្តែលោក Cook បាន​និយាយ​ថា​៖«​របាយការណ៍​ដំបូង​ទាំង​នោះ​មិន​ត្រូវ​បាន​បញ្ជាក់​ទេ ខណៈនៅ​ដំណាក់កាល​ដំបូង​នេះ អ្វី​ដែល​បណ្ដាល​ឲ្យ​ធ្លាក់​យន្តនេះនៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ»។

គួរបញ្ជាក់ថា ស្ថិតនៅចម្ងាយប្រហែល​៣០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីរដ្ឋ Perth កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រាលីភាគខាងលិច៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២០ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម