ព័ត៌មានអន្ដរជាតិ
Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង
ស្ថានភាពភ្លើងឆេះព្រៃនៅ Los Angeles មិនទាន់ធូរស្រាលឡើយ ប៉ុន្តែបែរជាកាន់តែកញ្ជ្រោលខ្លាំងឡើងៗឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតទៅវិញ ហើយមានភ្លើងឆេះព្រៃជាច្រើនបានឆាបឆេះជាបន្តបន្ទាប់ បើទោះបីជាកងកម្លាំងបើកប្រតិបត្តិការពន្លត់និងទប់ស្កាត់ក៏ដោយ។

ភ្លើងឆេះព្រៃថ្មីបានឆាបឆេះឡើងនៅជ្រលង Eaton, San Fernando និងទីក្រុង Altadena នៃតំបន់ Los Angeles ខណៈបច្ចុប្បន្ន ស្ថានភាពភ្លើងឆេះទាំងមូលគឺបានរីកធំជាងមុនដល់ទៅទ្វេដងឯណោះ។
គិតត្រឹមពេលនេះ ភ្លើងបានឆាបឆេះលើផ្ទៃដី ១ ១៨២ហិកតាហើយ ហើយកត្តាចម្បងដែលអគ្គិភ័យឆេះរាលដាលក្នុងល្បឿនដ៏លឿនបែបនេះគឺដោយសារតែព្រៃស្ងួតនិងខ្យល់បក់ខ្លាំង។

ប្រមុខផ្នែកអគ្គិភ័យ Los Angeles លោក Kristin Crowley ប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃពុធទី៨ខែមករាឆ្នាំ២០២៥ថា មនុស្សជាង ៣០ ០០០នាក់ត្រូវបានជម្លៀស ហើយអគារប្រមាណ ១៣ ០០០អគារ បូករួមទាំងសំណង់ល្បីៗមួយចំនួនផងដែរ ត្រូវរងការគំរាមកំហែងដោយសារអគ្គិភ័យ។
តាមការឲ្យដឹងពីពលរដ្ឋក្នុងតំបន់, «អគ្គិភ័យនេះពិតជាកាចសាហាវណាស់ វាប្រៀបបាននឹងឋាននរក។ នៅជុំវិញយើងគឺសុទ្ធតែភ្លើង យើងភ័យខ្លាចមែនទែន»។

សូមបញ្ជាក់ជាថ្មី អគ្គិភ័យនេះផ្តើមឡើងក្នុងតំបន់ Pacific Palisades កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ហើយក៏រាលដាលក្នុងល្បឿនយ៉ាងលឿន ឈានដល់ទីក្រុង Los Angeles ប្រកាសអាសន្ន ហើយក្រោយមក កងពន្លត់អគ្គិភ័យរាប់រយនាក់ ដោយមានជំនួយពីយន្តហោះ ត្រូវបានបញ្ជូនទៅដើម្បីបើកប្រតិបត្តិការពន្លត់ភ្លើង។
មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះទេ ប៉ុន្តែអាជ្ញាធរព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ក្នុងរយៈ២៤ម៉ោងក្រោយ ខណៈមូលហេតុបង្កជាភ្លើងឆេះព្រៃ ក៏គេនៅមិនទាន់ដឹងនៅឡើយដែរ ស្របពេលអាជ្ញាធរកំពុងស៊ើបអង្កេត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុង Los Angeles ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃយ៉ាងសាហាវ កំពុងរាលដាលខ្លាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ