ព័ត៌មានអន្ដរជាតិ
មហន្តរាយភ្លើងឆេះព្រៃនៅ LA កាន់តែធំធេង ខណៈរកឃើញមនុស្សស្លាប់ជាបណ្តើរៗ
យោងតាមព័ត៌មានពីអាជ្ញាធរក្រុង Los Angeles នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥, ស្ថានភាពភ្លើងឆេះព្រៃដ៏កាចសាហាវមិនទាន់គ្រប់គ្រងបានឡើយ ដោយវាកំពុងឆាបឆេះយ៉ាងកញ្ជ្រោលបង្កការបំផ្លិចបំផ្លាញធំធេង ហើយអ្វីដែលកាន់តែព្រួយបារម្ភបំផុតនោះគឺថា មានអគ្គិភ័យថ្មីៗបន្ថែមទៀត កើតឡើងជាបន្ទាប់។

ក្នុងសេចក្តីរាយការណ៍របស់ BBC, ឥឡូវមានភ្លើងឆេះព្រៃចំនួន៤បានឆាបឆេះ ដូចជា Palisades, Eaton, Hurst និង Woodley ទាំងដែលមិនអាចទប់ស្កាត់បាន ខណៈមនុស្សចំនួន៥នាក់បានបាត់បង់ជីវិត រីឯសំណង់ជាង ១ ០០០ត្រូវដុតកម្ទេចឲ្យក្លាយជាផេះ។
ក្រុមមន្ត្រីអះអាងថា នេះគឺជាអគ្គិភ័យដ៏មហន្តរាយបំផុតនៅក្នុងប្រវត្តិសាស្រ្ត LA ស្របពេលមនុស្សជាង ១០០ ០០០នាក់ត្រូវបានជម្លៀសចេញពីភ្លើង Eaton និង ៣៧ ០០០នាក់ចេញពីភ្លើង Palisades។

នាយកផ្នែគអគ្គិភ័យទីក្រុង Pasadena ប្រកាសថា គិតត្រឹមពេលនេះ ភ្លើងបានលេបត្របាក់ផ្ទៃដី ៤ ២៩០ហិកតាហើយ ត្បិតកងពន្លត់អគ្គិភ័យជាង៧៥០នាក់ ត្រូវបានបញ្ជូនទៅដើម្បីតស៊ូពន្លត់ភ្លើង Eaton ក៏ដោយ។
ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអាមេរិក ក៏បញ្ជូនយន្តហោះយោធា ដើម្បីទៅជួយកងពន្លត់អគ្គិភ័យ ពន្លត់ភ្លើងនៅតំបន់ Palisades ភាគខាងលិចទីក្រុង LA ផងដែរ។ នោះគឺជាយន្តហោះ C-130 Hercules ដែលមានសមត្ថភាពដឹកទឹក ១១ ០០០លីត្រ យកទៅចាក់ពីលើភ្លើងដែលកំពុងឆេះរាលដាល។

យ៉ាងណាក្តី មន្ត្រីក្រុង LA សារភាពថា ពួកគេពិតជាខ្វះក្រុមពន្លត់អគ្គិភ័យដើម្បីទៅពន្លត់ភ្លើង ព្រោះថា ស្ថានភាពពិតជាអាក្រក់និងធំធេងបំផុត។
សូមបញ្ជាក់ជាថ្មី អគ្គិភ័យនេះផ្តើមឡើងក្នុងតំបន់ Pacific Palisades កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ហើយក៏រាលដាលក្នុងល្បឿនយ៉ាងលឿន ឈានដល់ទីក្រុង Los Angeles ប្រកាសអាសន្ន ខណៈកត្តាចម្បងដែលអគ្គិភ័យឆេះរាលដាលក្នុងល្បឿនដ៏លឿនបែបនេះគឺដោយសារតែព្រៃស្ងួតនិងខ្យល់បក់ខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ