Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី រកឃើញជំងឺ HMPV ដែលកំពុងផ្ទុះនៅចិន

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ពីការរកឃើញជំងឺ HMPV លើកុមារច្រើននាក់ប៉ុន្តែមិនបញ្ចេញរបាយការណ៍លម្អិតឡើយ ខណៈក្រសួងសុខាភិបាលបានបង្ហោះលើគេហទំព័ររបស់ខ្លួនថា ក្រសួងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

(រូបថត៖ VNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីចុងឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិន បានចេញសេចក្តីប្រកាសអំពីការផ្ទុះឡើងនៃជំងឺ HMPV ដែលស្រដៀងទៅនឹងកូវីដ១៩ ខណៈករណីឆ្លងកំពុងកើនឡើងទូទាំងប្រទេសជាពិសេសនៅតាមខេត្តភាគខាងជើងតែម្តង។

តាមពិតទៅជំងឺនេះ ត្រូវគេរកឃើញតាំងតែពីឆ្នាំ២០០១មកម្ល៉េះ ហើយចំពោះករណីនៅឥណ្ឌូណេស៊ី ក៏មិនមានជារឿងថ្មីដែរ ពោលគឺប្រទេសនេះធ្លាប់មានករណីឆ្លង HMPV ក្នុងឆ្នាំ២០០១ដូចគ្នា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin និយាយថា វាមិនមែនជាជំងឺថ្មីឡើយ ហើយប្រទេសនេះ ក៏គ្មានករណីឆ្លងធ្ងន់ធ្ងរដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin (រូបថត៖ Setkab)

សូមបញ្ជាក់ថា HMPV គឺចេញអាការស្រដៀងកូវីដ១៩បេះបិទ ដូចជាក្អក ក្តៅខ្លួន តឹងច្រមុះ ដង្ហក់និងឈឺសាច់ដុំ ហើយត្បិតតែវាមិនមានអត្រាមរណភាពខ្ពស់ ប៉ុន្តែបើឆ្លងហើយ ផ្លូវដង្ហើមរបស់អ្នកជំងឺក៏រងផលប៉ះពាល់ខ្លាំងគួរសមដែរ ជាពិសេសអាចឈានដល់រលាកទងសួត ទៀតផង។

ចំពោះការឆ្លងវិញ HMPV ក៏ស្រដៀងកូវីដ១៩ដែរ ដោយវាឆ្លងតាមរយៈដំណក់ទឹក ការប៉ះដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺ ការក្អក កណ្តាស់ ឬការប៉ះផ្ទៃដែលមានមេរោគ។

HMPV គ្មានវ៉ាក់សាំងចាក់ឬថ្នាំព្យាបាលជាក់លាក់ឡើយ តែយ៉ាងណា អាជ្ញាធរចិន ក៏ចេញសេចក្តីប្រកាសហើយថា ជំងឺនេះមិនចោទជាបញ្ហាធ្ងន់ទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន កំពុងតាមដាន ខណៈជំងឺមួយស្រដៀងកូវីដ១៩ ផ្ទុះឆ្លងកាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៥ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម