Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ កូរ៉េ​ខាង​ជើង កំពុង​ទាញ​បទ​ពិសោធន៍​សង្គ្រាម​នៅ​អ៊ុយក្រែន ដើម្បី​ប្រឆាំង​ប្រទេស​ជិត​ខាង

បានផុស

នៅ

សហរដ្ឋអាមេរិក បានព្រមានកាល​ពី​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០២៥​ថា កង​ទ័ព​កូរ៉េខាងជើងកំពុងទទួល​បទ​ពិសោធន៍ ខណៈ​កំពុង​ជួយ​រុស្ស៊ី​ធ្វើ​​សង្គ្រាម​លុកលុយ​អ៊ុយក្រែន ហើយ​នេះ​គឺ​ជា​ផល​ប្រយោជន៍​​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដែល​​អាច​បង្កើន​សមត្ថភាព​​​ត្រៀម​​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​ក្បែរ​ខាង​។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Camille Shea បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «កូរ៉េខាងជើងកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីការទទួលបានឧបករណ៍យោធា បច្ចេកវិទ្យា និងបទពិសោធន៍របស់រុស្ស៊ី ដែលធ្វើឲ្យខ្លួនកាន់តែមានសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាង»។

លោកស្រី Shea បាន​សំដៅ​ទៅ​លើ​ការ​បាញ់​សាកល្បង​​​មីស៊ីល​​ល្បឿន​​លឿន​ជាង​សំឡេង​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​​​ថ្ងៃទី​៦​ខែមករា​។

លោកស្រី​បានបន្ថែម​ថា៖ «កូរ៉េខាងជើងទំនងជាចង់ប្រើប្រាស់ការកែលម្អទាំងនេះ ដើម្បីលើកកម្ពស់ការលក់អាវុធ និងកិច្ចសន្យាបណ្តុះបណ្តាលយោធាជាសកល»។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង លោក Kim Song បានចាត់ទុកការសាកល្បងមីស៊ីលកាលពីថ្ងៃទី៦ខែមករា ជាផ្នែក​មួយ​នៃផែនការ ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស។ លោក​បាន​ចោទ​សហរដ្ឋ​អាមេរិក​​អំពី​គោលនយោបាយ​​​លម្អៀង​ ដោយ​រៀបរាប់​ថា៖ «នៅពេលដែលចំនួន​ជនស៊ីវិល​ស្លាប់​លើសពី ៤៥ ០០០​នាក់នៅ​តំបន់​ហ្គាហ្សា សហរដ្ឋអាមេរិកបាន​​​យក​លេស​ថា​អំពើឃោរឃៅសម្លាប់រង្គាល​របស់អ៊ីស្រាអែល​គឺ​ជាសិទ្ធិក្នុងការការពារខ្លួន។ ទន្ទឹម​នោះ អាមេរិក​បែរ​​ជា​ជំទាស់​ជាមួយនឹងការអនុវត្តស្របច្បាប់នៃសិទ្ធិការពារខ្លួនរបស់កូរ៉េខាងជើង​ទៅ​វិញ»។

ចំណែក​ឯ​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ លោក Vassily Nebenzia បានលើកឡើង​ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជា​អ្នក​បង្ក​រឿង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​​ត្រូវ​មាន​សមយុទ្ធយោធា។ លោកក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់របស់អាមេរិក​ដែល​ថា រុស្ស៊ីមានបំណងចែករំលែក​បច្ចេកវិទ្យា​ផ្កាយរណប និង​អវកាស​ឲ្យ​​កូរ៉េ​ខាង​ជើង។

ដោយ​ឡែក ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់កូរ៉េខាងត្បូង លោក Joonkook Hwang បានប្រាប់ក្រុមប្រឹក្សាថា ទាហានកូរ៉េខាងជើង «ជាទាសករដ៏សំខាន់របស់លោក គីម ជុងអ៊ុន ដែលត្រូវ​​បាន​លាងខួរក្បាល ដើម្បីបូជាជីវិតរបស់ពួកគេនៅលើសមរភូមិ សម្រាប់​រៃអង្គាសប្រាក់ឲ្យរបបរបស់គាត់ និងធានាបាននូវបច្ចេកវិទ្យាយោធាទំនើបពីប្រទេសរុស្ស៊ី»។

សូម​បញ្ជាក់​ថា កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ហើយវិធានការនេះត្រូវបានពង្រឹងជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងគោលបំណងបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល​ប៉ាលិស្ទិក​របស់ទីក្រុងព្យុងយ៉ាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ វិនាទី មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

ជីវិតកម្សាន្ដ៤ នាទីutes មុន

Taylor Swift ប្រាប់ហេតុផលធំមិនលេចមុខក្នុងកម្មវិធី Fashion Week ដូចគេឯង

ព័ត៌មានជាតិ១១ នាទីutes មុន

នៅ​ភ្នំពេញ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ សម្រេច​​បាន​ជាង ៤៥ ម៉ឺនក្បាល​ដី ក្នុងចំណោម ៥០ ម៉ឺន ក្បាលដី ផែនការ​បញ្ចប់​ត្រឹមឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

សន្ទស្សន៍ផលិតកម្ម​ចិន​ កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំ ជំរុញដោយការបញ្ជាទិញ​ច្រើន

Sokha Hotels

ព័ត៌មានពេញនិយម