Connect with us

ព័ត៌មានអន្ដរជាតិ

លោតផ្លោះក្នុងពិធីបុណ្យភ្លើងនៅអ៊ីរ៉ង់ ស្លាប់ និងរងរបួសជាង ១,០០០ នាក់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA បានរាយការណ៍ដោយដកស្រង់សំដីរបស់ប្រធានអង្គការសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ីរ៉ង់ថា យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ និង ១,០៣០ នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យ Chaharshanbe Suri ឬពិធីបុណ្យភ្លើងនៅប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pir Hossein Kolivand បាននិយាយថា មនុស្សសរុបចំនួន ៨០ នាក់ត្រូវបានកាត់ដៃជើងដោយសារតែរងរបួសធ្ងន់ធ្ងរ និង ៣៤២ នាក់ផ្សេងទៀតបានរងរបួសភ្នែករបស់ពួកគេ បន្ទាប់ពីពួកគេលោតផ្លោះភ្លើង និងកាំជ្រួចនៅក្នុងពិធីអបអរនេះ ។

ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើង ទោះបីជាអាជ្ញាធរតម្រូវឲ្យបញ្ចៀសការប្រមូលផ្តុំជាសាធារណៈដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ។

ពិធីបុណ្យភ្លើងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយប្រជាជនអ៊ីរ៉ង់នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីដែលគេហៅថា Nowruz ដែលចាប់ផ្តើមនៅថ្ងៃទី ២១ ខែមីនាឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ៊ីរ៉ង់ព្រមានឆ្លងកូវីដរលកទី ៤ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី

ចុចអាន ៖ អ៊ីរ៉ង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ មុនពេលចរចា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម