Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វាំងឡង់៖ ការ​ចូល​ជា​សមាជិក​ណាតូ ទើប​ជួយ​ធានា​សន្តិសុខ​​អ៊ុយក្រែន​បាន​យូរ​អង្វែង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស​ហ្វាំង​ឡង់ លោកស្រី Elina Valtonen បាននិយាយថា សមាជិកភាពនៅក្នុងអង្គការណាតូ គឺជាការធានាសន្តិសុខរយៈពេលវែងដែលអាចជឿទុកចិត្តបានតែមួយគត់សម្រាប់​អ៊ុយក្រែន ដើម្បី​ទប់ទល់​​ការ​ប្រឆាំង​ឈ្លានពាន​ពី​រុស្ស៊ីនាពេលអនាគត។

លោកស្រី Elina Valtonen (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Valtonen បាន​​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០២៥​ថា៖ «ខ្ញុំគិតថា ក្នុងរយៈពេលវែង ការធានាសន្តិសុខដែលអាចជឿទុកចិត្តបានតែមួយគត់គឺមាត្រា៥​ នៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោន ដូច្នេះសមាជិកភាពរបស់អង្គការណាតូគឺ​សំខាន់។ យើងកំពុងគាំទ្រសមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែនបន្ថែមទៀត ហើយសង្ឃឹមថាវានឹង​មិន​យូរ​ពេក​ទេ»។

មេដឹកនាំអ៊ុយក្រែន បាន​អំពាវនាវ​យ៉ាង​​មុតមាំ​ចង់​ចូល​ជា​សមាជិក​អង្គការ​ណាតូ ប៉ុន្តែ​ត្រូវ​បានជំទាស់​ពី​សមាជិកសំខាន់ៗ​មួយ​​ចំនួន ខណៈ​ខ្លួន​កំពុង​មាន​សង្គ្រាម​​ជាមួយ​រុស្ស៊ី​ជិត​៣​ឆ្នាំ​​ទៅ​ហើយ។

លោក ដូណាល់ ត្រាំ ដែល​​នឹង​ត្រូវ​ឡើង​កាន់​តំណែង​​ជា​​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃ​ទី​២០​ខែ​មករា​ខាង​មុខ ​បាន​រិះគន់​ជំនួយ​របស់​រដ្ឋបាល​លោក ចូ បៃដិន ​ចំពោះ​អ៊ុយក្រែន ហើយ​​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​អ៊ុយក្រែន​មិន​គួរ​ក្លាយ​ជា​ផ្នែក​​មួយ​នៃ​អង្គការ​ណាតូ​ទេ។ ជំនួយការ និងសម្ព័ន្ធមិត្តរបស់លោក ត្រាំ មើលឃើញថា សមាជិកភាព​របស់​អ៊ុយក្រែន ជាការញុះញង់មិនចាំបាច់ចំពោះទីក្រុងមូស្គូ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី Valtonen បាននិយាយថា រដ្ឋបាល​លោក ត្រាំ នឹងមិនក្លាយ​ជា​ទីបញ្ចប់សម្រាប់មហិច្ឆតា​ចូល​​ជា​សមាជិក​អង្គការណាតូរបស់អ៊ុយក្រែននោះឡើយ។

លោកស្រីបាន​បន្ថែម​ថា៖ «កាលពី៣​ឆ្នាំមុនគ្មាននរណាម្នាក់គិតថា ហ្វាំងឡង់ ឬ​ស៊ុយអែត​នឹងចូលរួមជាមួយណាតូ​​បាន​ឡើយ។ ឥលូវ​យើងនៅទីនេះ គ្មាន​អ្នក​ណា​ស្មាន​ដឹង​ទេ»។

សូម​បញ្ជាក់​ថា ហ្វាំងឡង់ ដែល​មាន​​ព្រំដែនប្រវែង ១ ៣៣៦​គីឡូម៉ែត្រ​ជាប់​ប្រទេស​​រុស្ស៊ី​ បាន​ចូល​ជា​សមាជិក​អង្គការ​ណាតូ នា​ខែ​មេសា​ឆ្នាំ​២០២៣៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម