Connect with us

ព័ត៌មានអន្ដរជាតិ

រត់​ជាន់​គ្នា​ស្លាប់​៦​នាក់ នៅ​វិហារ​សាសនា​មួយ​កន្លែង​នៅ​ឥណ្ឌា

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៦​នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស កាលពីល្ងាចថ្ងៃទី​៨​​ខែមករា នៅក្នុងហេតុការណ៍​រត់ជាន់គ្នានៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីអ្នកគោរពសាសនារាប់ពាន់នាក់បានតម្រង់ជួរនៅខាងក្រៅប្រាសាទហិណ្ឌូ ដើម្បីចាំ​យក​ប័ណ្ណ​សម្រាប់ទស្សនាអាទិទេពដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Indian Express អាជ្ញាធរ​បានបង្កើតបញ្ជរនៅសាលារៀន​មួយ​​កន្លែង ដើម្បី​ចែក​ប័ណ្ណចាប់ពីថ្ងៃទី​៩​ខែមករា សម្រាប់អ្នកកាន់សាសនាទៅទស្សនាប្រាសាទ Sri Venkateswara Swamy ក្នុងរដ្ឋ Andhra Pradesh ចាប់​ពី​ថ្ងៃទី១០​ដល់​ថ្ងៃ​ទី​១៩​ខែមករា ជារយៈពេលដែលប្រជាជនក្នុងតំបន់ចាត់ទុកថាជាថ្ងៃល្អ។

ប្រជាជន បានចាប់ផ្តើមតម្រង់ជួរតាំងពីព្រលឹមថ្ងៃទី​៨​មករា ដើម្បីទៅទស្សនាប្រាសាទដែលមានអាយុកាលជិត ២ ០០០ ឆ្នាំ ហើយបានរុញច្រាន និង​ប្រទាញ​ប្រទង់​គ្នា​រហូត​បង្ក​​ឲ្យ​មាន​ហេតុការណ៍​រត់ជាន់គ្នា។

គ្រោះថ្នាក់​សាហាវៗ តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​កន្លែង​គោរពបូជា​ក្នុង​ប្រទេស​ឥណ្ឌា​ នៅ​​អំឡុង​ពិធីបុណ្យ​សាសនា​ធំៗ ដោយសារ​ការគ្រប់គ្រង​​ក្រុម​មនុស្ស​មិនបាន​ល្អ និង​ស្ដង់ដារ​​សុវត្ថិភាព​មិន​គ្រប់គ្រាន់។

នៅខែកក្កដា​ឆ្នាំ២០២៤ មនុស្សចំនួន ១២១​នាក់​បាន​ស្លាប់​នៅរដ្ឋ Uttar Pradesh អំឡុងពេលការជួបជុំសាសនាហិណ្ឌូ។

មនុស្ស ១១២​នាក់ផ្សេងទៀតបានស្លាប់នៅឆ្នាំ​២០១៦ បន្ទាប់ពីការផ្ទុះដ៏ធំមួយដែលបណ្តាលមកពីការបាញ់កាំជ្រួច ដែលត្រូវបានហាមឃាត់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ហិណ្ឌូនៅប្រាសាទមួយ​កន្លែង​នៅភាគខាងត្បូងរដ្ឋ Kerala។

ឧប្បត្តិហេតុថ្ងៃទី​៨​ខែមករា កើតឡើងប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមនៃពិធីបុណ្យ Kumbh Mela ដែលជាពិធីបុណ្យសាសនាហិណ្ឌូរយៈពេល​៦​សប្តាហ៍នៃការអធិស្ឋាន និងការងូតទឹកដ៏ពិសិដ្ឋ ដែលគេរំពឹងថាជាការជួបជុំសាសនាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។

យោងតាមអ្នករៀបចំកម្មវិធី អ្នកធ្វើធម្មយាត្រារហូតដល់ ៤០០​លាននាក់ត្រូវបានគេរំពឹងថានឹងចូលរួម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម